ម៉ោង សូមស្វាគមន៍មកកាន់គេហទំព័រ បណ្ដាញព័ត៌មានមហាជន

Saturday, March 12, 2016

រថយន្ត Mini Coper បុកម៉ូតូស្លាប់ម្នាក់

by Thoeurn Khmer  |  in ព័ត៌មានថ្មីៗ at  Saturday, March 12, 2016

រថយន្ត Mini Coper បុកម៉ូតូស្លាប់ម្នាក់.។ យប់ថ្ងៃទី១២ មិនា ២០១៦ ម៉ោង៩.៤០នាទី នៅសង្កាត់ បឹងកក់២ ខណ្ឌទួលគោក ចំណុចផ្លូវ៥៦៦ កែងផ្លូវ៣១៧ ជិតសាលា Zaman មានករណីគ្រោះថ្នាក់ ចរាចរណ៍មួយ បង្ករឡើងដោយ រថយន្ត Mini Coper ពណ៌ក្រហម បានបុកម៉ូតូ រួចហួសទៅបុក រថយន្ត Highlander មួយគ្រឿងទៀត បណ្តាលអោយមាន មនុស្សម្នាក់ស្លាប់.។ តាមប្រភពនៅកន្លែងកើតហេតុ បានអោយដឹងថា : គ្រោះថ្នាក់នេះ បណ្តាលមកពី រថយន្តMini Coper បើកបរលឿន ខ្វះការប្រុងប្រយ័ត្ន ក៍បានបុកម៉ូតូពីក្រោយ បណ្តាលអោយម្ចាស់ម៉ូតូ បាក់ជើង បោកក្បាលស្លាប់ភ្លាមៗ មិនទាន់អស់ល្បឿន រថយន្តMini Coper បានហួសទៅបុក រថយន្ត High lander មួយគ្រឿងទៀត ទើបព្រមឈប់.។ អ្នករងគ្រោះ បាត់បង់ជីវិត ឈ្មោះ កែវ សុជា ភេទប្រុស អាយុ៣៥ឆ្នាំ ជាបុគ្គលិកសុខាអូតែល មានស្រុកកំណើត នៅភូមិស្គូស សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ.។ ក្រោយពេលធ្វើកំណត់ហេតុរួច ប៉ូលីសបានប្រគល់សព ជូនគ្រួសារយកទៅធ្វើបុណ្យ នៅស្រុកកំណើត ចំណែករថយន្តនិងម៉ូតូ យកទៅរក្សាទុក នៅការិយាល័យ ចរាចរណ៍ក្រុង ដើម្បីអោយគ្រប់ ភាគីពាក់ព័ន្ធ ចូលមកដោះស្រាយ.៕

Advertisement
© 2013 Mohachun News Network.Designed by Share4Khmer