ម៉ោង សូមស្វាគមន៍មកកាន់គេហទំព័រ បណ្ដាញព័ត៌មានមហាជន

Thursday, March 17, 2016

អគ្គីភ័យ ឆេះផ្ទះនៅផ្លូវ២៤៥Z សង្កាត់បឹងសាឡាង

by Thoeurn Khmer  |  in ព័ត៌មានថ្មីៗ at  Thursday, March 17, 2016

អគ្គីភ័យ ឆេះផ្ទះនៅផ្លូវ២៤៥Z សង្កាត់បឹងសាឡាង..។ ករណីអគ្គីភ័យមួយ បានកើតឡើងនៅ ផ្ទះលេខ៨២ ផ្លូវ២៤៥ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក កាលពីវេលា ម៉ោង១១.៣០យប់ បណ្តាលអោយផ្ទះល្វែង ថ្មក្រោមឈើលើ ដែលមានបន្ទប់ជួលជាច្រើន ត្រូវឆេះអស់ប្រមាណ ៥០ភាគរយ ខូចខាតសំភារ:ជាច្រើន និង ម៉ូតូចំនួន០៥គ្រឿង ប៉ុន្តែមិនមានមនុស្ស រងគ្រោះទេ.។ បើតាមម្ចាស់ផ្ទះ បានអោយដឹងថា : គាត់ពុំបានដឹងថា អគ្គីភ័យកើតឡើង ដោយមូលហេតុអ្វីទេ ព្រោះនៅពេលភ្ញាក់ផ្អើល ភ្លើងឆេះខ្លាំងទៅហើយ ម្នាក់ៗគិតតែនាំ ប្រពន្ធកូនរត់គេចខ្លួន ពីអគ្គីភ័យ មិនបានយកអ្វីឡើយ ដោយសារភ្លើងឆេះលឿនពេក.។ ក្រោយការអន្តរាគមន៍ ពីអាជ្ញាធរមូលដ្ឋាន និង ក្រុមរថយន្ត ពន្លត់អគ្គីភ័យ បានប្រើពេលជិតមួយម៉ោង ទើបអគ្គីភ័យរលត់ ដោយមានរថយន្ត ពន្លត់អគ្គីភ័យ ចំនួន០៧គ្រឿង ប្រើប្រាស់ទឹកអស់ ០៦រថយន្ត ក្រោមការដឹកនាំបញ្ជា ពីលោកអគ្គី០១. និង លោក ឯក ឃុនឌឿន អភិបាលខណ្ឌទួលគោក. លោក ប៉ាង លីដា អភិបាលរងខណ្ឌ និង មន្ត្រីនគរបាល មន្ត្រីអាវុតហត្ថ ជាច្រើនរូបទៀត. ។ មន្ត្រីជំនាញ បានសន្និដ្ឋានថា អគ្គីភ័យនេះ អាចមកពី ឆ្លងចរន្តអគ្គីសនី. មន្ត្រីជំនាញ សុំអោយបងប្អូន មហាជន មេត្តាយកចិត្តទុកដាក់ ពិនិត្យមើលប្រព័ន្ធ ខ្សែរចរន្តអគ្គីសនី អោយបានហ្មត់ចត់ ហើយការប្រើប្រាស់ខ្សែរ សុំអោយត្រូវតាមបទដ្ឋាន បច្ចេកទេស..៕

Advertisement
© 2013 Mohachun News Network.Designed by Share4Khmer