ម៉ោង សូមស្វាគមន៍មកកាន់គេហទំព័រ បណ្ដាញព័ត៌មានមហាជន

Tuesday, April 12, 2016

ឆេះរថយន្តមួយគ្រឿង ដោយមិនដឹងមូលហេតុ

by Thoeurn Khmer  |  in ព័ត៌មានថ្មីៗ at  Tuesday, April 12, 2016

ឆេះរថយន្តមួយគ្រឿង ដោយមិនដឹងមូលហេតុ..។ កាលពីរំលងអាធ្រាត ឆ្លងចូលថ្ងៃទី12 មិនា 2016 វេលាម៉ោង1.20នាទី នៅលើដីការដ្ឋាន បូរីប៉េង ហួត ខាងក្រោយអង្គការ ចិរភាពហិរញ្ញវត្ថុ ស្តិតនៅលើផ្លូវ371 សង្កាត់បឹងទំពុន ខណ្ឌមានជ័យ មានករណីឆេះ រថយន្ត Landrover Discovery5 ពណ៌ស ផ្លាកលេខរាជការ 1941 បណ្តាលអោយមាន ការភ្ញាក់ផ្អើលទាំង កណ្តាលយប់.។ បើតាមម្ចាស់រថយន្ត បានអោយដឹងថា : រថយន្តរបស់គាត់ បានចតនៅទីនេះយូរហើយ មិនដែលមានបញ្ហាអ្វីទេ ហើយក៍មានអ្នក មកសុំទិញជាបន្តរបន្ទាប់ តែគាត់មិនលក់ ព្រោះមិនត្រូវថ្លៃគ្នា លុះដល់យប់កើតហេតុ ស្រាប់តែមានការ ភ្ញាក់ផ្អើលថាឆេះរថយន្ត ពេលគាត់ចេញមកមើល រថយន្តត្រូវឆេះ ស្ទើរទាំងស្រុងទៅហើយ.។ គាត់បានសន្និដ្ឋានថា : ការឆេះរថយន្តនេះ មិនមែន ជារឿងចៃដន្យទេ អាចមានមនុស្សលួចដុត ដោយសារ គេខឹងគាត់មិនលក់ រថយន្តអោយ.។ ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះ ទៅធ្វើកំណត់ហេតុ និងស្រាវជ្រាវបន្តរ នៅក្នុងករណីនេះ..៕

Advertisement
© 2013 Mohachun News Network.Designed by Share4Khmer