ម៉ោង សូមស្វាគមន៍មកកាន់គេហទំព័រ បណ្ដាញព័ត៌មានមហាជន

Wednesday, April 20, 2016

អគ្គីភ័យ លេបត្របាក់ផ្ទះអស់១២ខ្នង នៅកំពង់ឆ្នាំង

by Thoeurn Khmer  |  in ព័ត៌មានថ្មីៗ at  Wednesday, April 20, 2016

អគ្គីភ័យ លេបត្របាក់ផ្ទះអស់១២ខ្នង នៅកំពង់ឆ្នាំង..! អគ្គីភ័យមួយ បានបំផ្លាញផ្ទះ របស់បងប្អូន មហាជន អស់១២ខ្នង រួមជាមួយ សំភារ:ជាច្រើនទៀត ប៉ុន្តែពុំមានមនុស្ស រងគ្រោះថ្នាក់នោះទេ. ករណីនេះ បានកើតឡើងកាល ពីវេលាម៉ោង៤.០៥នាទី ល្ងាចថ្ងៃទី២០ មេសា ២០១៦ នៅផ្លូវទៅ ផ្សារក្រោម សង្កាត់ផ្សារឆ្នាំង ខេត្តកំពង់ឆ្នាំង.។ តាមប្រភព ពីកន្លែងកើតហេតុ បានអោយដឹងថា : នៅវេលាខាងលើ ពេលកំពុងរៀបចំ ទុកដាក់របស់របរ ដែលលក់ដូរ មិនទាន់រួចរាល់ផង ក៍ស្រាប់តែកើតមាន អគ្គីភ័យដែលឆេះចេញ ពីរោងឆ្អើរត្រី ហើយភ្លាមៗនោះ ភ្លើងបានឆេះរាលដាល ទៅផ្ទះផ្សេងៗទៀត.។ ក្រោយមានកិិច្ចអន្តរាគមន៍ ពីកម្លាំងសមត្ថកិច្ច និងរថយន្ត ពន្លត់អគ្គីភ័យខេត្ត ប្រើពេលអស់ជាច្រើនម៉ោង ទើបអាចគ្រប់គ្រង នៅកន្លែងកើតហេតុបាន ដោយប្រើប្រាស់ទឹក អស់ចំនួន ៤០. រថយន្ត..៕

Advertisement
© 2013 Mohachun News Network.Designed by Share4Khmer