ម៉ោង សូមស្វាគមន៍មកកាន់គេហទំព័រ បណ្ដាញព័ត៌មានមហាជន

Thursday, April 21, 2016

ពីក្រុមការងារផ្សាយ នៃវិទ្យុមហាជន

by Thoeurn Khmer  |  in សកម្មភាពយើង at  Thursday, April 21, 2016

ពីក្រុមការងារផ្សាយ នៃវិទ្យុមហាជន : សូមថ្វាយបង្គំ ព្រះតេជគុណ គ្រប់ព្រះអង្គ. សូមគោរព ជំរាបសួរ លោកតាលោកយាយ. លោកពូអ្នកមីង. បងប្រុសបងស្រី. មហាជន លោកអ្នកស្តាប់ ជាទីគោរព. ។ សូមថ្លែងអំណរព្រះគុណ. សូមអគុណ មហាជនលោកអ្នកស្តាប់ ដែលបានគាំទ្រ រាល់ការផ្សាយ តាមរយ: FM ៩៥.៣០ ភ្នំពេញ. FM ៩៦.៣០សៀមរាប. FM ៩៩ កំពង់ចាម. តាមរយ: វ៉េបសាយ WWW.mnnfm.net.។ នៅពេលខាងនេះ និងមានពង្រីក តំបន់ផ្សាយបន្តរទៀត ដើម្បីបំរើ មហាជនលោកអ្នកស្តាប់ ដែលមានចិត្តគាំទ្រ និងជឿជាក់ មកលើការផ្សាយ របស់វិទ្យុយើងខ្ញុំ.។ វិទ្យុមហាជន ប្រកាន់យកនូវ គោលការណ៍មិនលំអៀង មិនបំរើអោយ ក្រុមនយោបាយ. មិនប្រកាន់និន្មាការ បំរើដោយក្តី គោរព គោលដៅចំបងគឺ. ទទួលនិងផ្តល់ រាល់ពត៌មាន ទៅប្រចាំបញ្ជា អគ្គស្មងការនគរបាលជាតិ. ដូចជា : គ្រោះថ្នាក់ ចរាចរណ៍. អគ្គីភ័យ. សន្តិសុខសង្គម. និង ពត៌មានផ្សេងៗទៀត ដើម្បីទទួលបាន កិច្ចអន្តរាគមន៍ពី កងកម្លាំង នគរបាលជាតិ. រថយន្តពេទ្យ. រថយន្តពន្លត់អគ្គីភ័យ. ទូទាំងប្រទេស.។ ជាទីបញ្ចប់ សូមប្រគេនពរ ព្រះតេជគុណ គ្រប់ព្រះអង្គ. ជូនពរ មហាជនលោកអ្នកស្តាប់ សូមមានសិរីសួរស្តី ជ័យមង្គល វិបុលសុខ និង សូមជួបនូវពុទ្ធពរ ៤ប្រការគឺ : អាយុ. វណ្ណ: . សុខ: . ពល: . កុំបីឃ្លាងឃ្លាតឡើយ..៕ ដោយក្តីគោរព...

Advertisement
© 2013 Mohachun News Network.Designed by Share4Khmer