ម៉ោង សូមស្វាគមន៍មកកាន់គេហទំព័រ បណ្ដាញព័ត៌មានមហាជន

Sunday, April 24, 2016

ស្រ្តីម្នាក់. ដើរឆ្លងថ្នល់ ត្រូវរថយន្តមិនស្គាល់ម៉ាក បុកស្លាប់

by Thoeurn Khmer  |  in ព័ត៌មានថ្មីៗ at  Sunday, April 24, 2016

ស្រ្តីម្នាក់. ដើរឆ្លងថ្នល់ ត្រូវរថយន្តមិនស្គាល់ម៉ាក បុកស្លាប់...! ករណីនេះ កើតឡើងកាលពីរាត្រី ថ្ងៃទី២៣ មេសា ២០១៦ វេលាម៉ោង ១១.៤០នាទី លើផ្លូវជាតិលេខ៥ ស្ថិតនៅក្នុងភូមិ សាមគ្គី សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ.។ បើតាមអ្នកឃើញហេតុការណ៍ បានអោយដឹងថា : នៅមុនពេល កើតហេតុ ស្រ្តីរូបនេះបានដើរឆ្លងផ្លូវ ទៅទិញបារីមកលក់ លុះពេលត្រឡប់មកវិញ ក៍ត្រូវរថយន្ត មិនស្គាល់ប្រភេទ បើកក្នុងល្បឿនលឿន បុកពេញទំហឹង បុើងឡើងលើ ធ្លាក់មកបោក ក្បាលស្លាប់ភ្លាមៗ នៅនឹងកន្លែង គួរអោយអាណិត រីឯរថយន្ត បង្ករហេតុ បានបន្ថែមល្បឿន រត់គេចបាត់ស្រមោល.។ ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានមកពិនិត្យ និង ប្រគល់សព ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រណៃណីយ៍. ហើយក្រុមគ្រួសារសព ក៍មិនបានដាក់ពាក្យបណ្តឹងដែរ...៕

Advertisement
© 2013 Mohachun News Network.Designed by Share4Khmer