ម៉ោង សូមស្វាគមន៍មកកាន់គេហទំព័រ បណ្ដាញព័ត៌មានមហាជន

Tuesday, April 26, 2016

រថយន្តដឹកសុីម៉ង់ត៍ កិនបុរសម្នាក់ ស្លាប់នៅនឹងកន្លែង

by Thoeurn Khmer  |  in ព័ត៌មានថ្មីៗ at  Tuesday, April 26, 2016

រថយន្តដឹកសុីម៉ង់ត៍ កិនបុរសម្នាក់ ស្លាប់នៅនឹងកន្លែង...! បុរសម្នាក់បានស្លាប់ភ្លាមៗ បន្ទាប់ពីត្រូវរថយន្ត កិនពីលើ នៅក្នុងករណី គ្រោះថ្នាក់ចរាចរណ៍ លើផ្លូវជាតិលេខ៣ មុខវត្ត អង្គតាគៀត ស្ថិតក្នុងសង្កាត់ ចោមចៅ ខណ្ឌពោធិសែនជ័យ កាលពីវេលាម៉ោង ៨.៥០នាទីយប់ ថ្ងៃទី២៦ មេសា ២០១៦ រថយន្តដឹកសុីម៉ង់ត៍ ផ្លាកលេខតាកែវ ៣A.០២៨២ រីឯម៉ូតូអ្នកស្លាប់ ម៉ាកវ៉េវឆ្លាម ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ១cu.៨៨៧២.។ តាមប្រភពនៅ កន្លែងកើតហេតុ បានអោយដឹងថា : មុនពេលកើតហេតុ ទាំងរថយន្តនិងម៉ូតូ បើកបរទិសដៅ ចូលមកភ្នំពេញ ក្នុងល្បឿនលឿនដូចគ្នា លុះមកដល់កន្លែងកើតហេតុ រថយន្តបែកកង់ បន្ថយល្បឿន មានបំណងឈប់ ក៍ត្រូវម៉ូតូបុកចំពីក្រោយ ពេញទំហឹង. តែអ្វីដែលជាចម្ងល់នោះគឺ ម៉ូតូបុករថយន្ត ពីក្រោយ ប៉ុន្តែបែរជាមកស្លាប់ នៅក្រោមកង់រថយន្ត ជួរទី២ (រាប់ពីក្រោយ) ហើយបើពិនិត្យ ស្លាកស្នាមកន្លែងកើតហេតុ គេបានឃើញស្នាម អូសម៉ូតូមកក្រោយ ប្រហែល៥ម៉ែត្រ តាមការ សន្និដ្ឋានបឋម គឺក្រោយពីមានគ្រោះថ្នាក់ ម្ចាស់រថយន្ត អាចបើក ថយក្រោយ ទើបបណ្តាលអោយកិន អ្នកជិះម៉ូតូ បន្ទាប់ពីមានគ្រោះថ្នាក់. ក្រោយពីកើតហេតុ ម្ចាស់រថយន្ត រត់គេចខ្លួនបាត់.។ បន្ទាប់ពីទទួលបានពត៌មាន សមត្ថកិច្ចចរាចរណ៍ បានចុះទៅ វាស់ និងធ្វើកំណត់ហេតុ រួចប្រគល់សព ជូនក្រុមគ្រួសារ យកទៅ ធ្វើបុណ្យ នៅស្រុកព្រះស្តច ខេត្តព្រៃវែង. ចំណែករថយន្ត និងម៉ូតូ យកទៅរក្សាទុក នៅការិយាល័យ ប៉ូលីសចរាចរណ៍ ក្រុងភ្នំពេញ ដើម្បីដោះស្រាយជាក្រោយ...៕

Advertisement
© 2013 Mohachun News Network.Designed by Share4Khmer