ម៉ោង សូមស្វាគមន៍មកកាន់គេហទំព័រ បណ្ដាញព័ត៌មានមហាជន

Sunday, April 3, 2016

ស្រវឹងក្លាហាន បើកឡានធ្លាក់ទឹក ស្លាប់មនុស្ស ០៧នាក់

by Thoeurn Khmer  |  in ព័ត៌មានថ្មីៗ at  Sunday, April 03, 2016

ស្រវឹងក្លាហាន បើកឡានធ្លាក់ទឹក ស្លាប់មនុស្ស ០៧នាក់..។ រឿងដ៍គួរអោយតក់ស្លុតនេះ បានកើតឡើង នៅចំណុច កំពង់ដរព្រែកអុងប៉ាង ទន្លេបាសាក់ ត្រើយខាងកើត ស្ថិតនៅក្នុងភូមិ បារ៉ែនលើ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល កាលពីវេលាម៉ោង ៧.១០នាទី ល្ងាចថ្ងៃទី០៣ មេសា ២០១៦ បណ្តាលអោយមនុស្ស ០៧នាក់បាត់បង់ជីវិត ក្នុងនេះមានប្រុស០៥នាក់. ស្រី០២នាក់.។ បើតាមប្រភពពីកន្លែងកើតហេតុ បានអោយដឹងថា : មុនពេលកកើតហេតុ ឈ្មោះ សាក់ សារ៉ាក់ ភេទប្រុស អាយុ៣៣ឆ្នាំ មានស្រុកកំណើតនៅ ភូមិព្រែកហូរ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល បានរួមដំណើរ ជាមួយមនុស្ស១០នាក់ទៀត នៅស្វាយរលំ ចេញដំណើរទៅ សែនសង្កត់ផ្នូរ នៅផ្សារព្រែកតាជុន ស្ថិតក្នុងភូមិខ្ពប ឃុំខ្ពប.។ ក្រោយពីសែនសង្កត់ផ្នូរហើយ ក៍មានការហូបចុក ផឹកសុីខ្លះៗ រីឯឈ្មោះ សាក់ សារ៉ាក់ ផឹកស្រាបៀរអស់់០២កំប៉ុង ទើបរៀបចំ ត្រឡប់មកវិញ ក្នុងដំណើរមកវិញ ដោយឃើញឈ្មោះ សាក់ សារ៉ាក់ រាងស្រវឹង អ្នករួមដំណើរ សុំបើករថយន្តម្តង ប៉ុន្តែមិនបានសំរេច ដូចបំណង រហូតស្ទើរកើតជាជម្លោះទៀតផង.។ ពេលមកដល់កំពង់ដរ មានមនុស្ស០៣នាក់ចុះដើរ ដូចនេះនៅលើរថយន្ត មានមនុស្ស០៨នាក់ រួមទាំងអ្នក បើកបរផងដែរ. នៅពេលចុះលើទូកដរ មិនដឹងថាមកពី មូលហេតុអ្វី បានជាអ្នកបើកបរ ជាន់ហ្គាររថយន្តយ៉ាងខ្លាំង បណ្តាលអោយរថយន្ត បោលជាន់កំណល់ ធ្លាក់ទៅក្នុងទឹក ចេញរួចតែអ្នក បើកបរ០១នាក់ប៉ុណ្ណោះ ចំណែកមនុស្ស០៧នាក់ទៀត ជាប់ក្នុងរថយន្ត ឈ្លក់ទឹកស្លាប់ យ៉ាងអាណោចអាធម.។ ក្រោយពីកើតហេតុ មន្ត្រីសមត្ថកិច្ច និង មហាជន បានជួយស្រង់យកអ្នករងគ្រោះ មកជួយសង្រ្គោះ តែពួកគេស្លាប់អស់ទៅហើយ ចំណែកអ្នកបើកបរ ត្រូវបានឃាត់ខ្លួន បញ្ជូនទៅតុលាការ.។ សមត្ថកិច្ច បានសន្និដ្ឋានថា : គ្រោះថ្នាក់នេះ បណ្តាលមកពី អ្នកបើកបរធ្វេសប្រហែស. មិនស្ទាត់ជំនាញ ក្នុងការបើកបរ ហើយមានផឹកគ្រឿងស្រវឹងទៀតផង..៕

Advertisement
© 2013 Mohachun News Network.Designed by Share4Khmer