ម៉ោង សូមស្វាគមន៍មកកាន់គេហទំព័រ បណ្ដាញព័ត៌មានមហាជន

Sunday, April 24, 2016

បើកបរបំពាន និង មានជាតិស្រវឹង បុកគ្នា៣គ្រឿង

by Thoeurn Khmer  |  in ព័ត៌មានថ្មីៗ at  Sunday, April 24, 2016

បើកបរបំពាន និង មានជាតិស្រវឹង បុកគ្នា៣គ្រឿង...! កាលពីវេលាម៉ោង ១.៥០នាទីយប់ ឆ្លងចូលថ្ងៃទី ២៤ មេសា ២០១៦ មានគ្រោះថ្នាក់ ចរាចរណ៍មួយ រវាងម៉ូតូ០២គ្រឿង និង រថយន្ត០១គ្រឿង តែមិនមានមនុស្ស រងរបួសនោះឡើយ. ករណីនេះ កើតឡើងនៅចុះណុច ភ្លើងសញ្ញាចរាចរណ៍ វត្តមហាមន្ត្រី. រថយន្ត ដែលជួបគ្រោះថ្នាក់ ប្រភេទ Highlander ពណ៌ស្ករ ផ្លាកលេខ ភ្នំពេញ ២u.៤៤៥៤. ម៉ូតូសេ១២៥ ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ ១ck.៩៤២១. ម៉ូតូរុឺម៉កកង់បី អត់ផ្លាកលេខ.។ អ្នកឃើញហេតុការណ៍ បានអោយដឹងថា : ម៉ូតូសេ១២៥ បើកបរលើផ្លូវ ព្រះសីហនុ ពីទិសខាងកើតទៅលិច រីឯម៉ូតូរុឺម៉កកង់បី និងរថយន្ត បើកឆ្លងលើផ្លូវ១៦៣ ក្នុងទិសបញ្រ្ចាស់គ្នា លុះមកដល់ភ្លើងសញ្ញា ចរាចរណ៍ ម៉ូតូសេ១២៥ ដែលបើកលឿន ក៍បុករុឺម៉កកង់បី រួចជ្រុលទៅបុកនឹងរថយន្តតែម្តង. ប៉ុន្តែអ្វីដែល គួរអោយហួសចិត្តនោះគឺ អ្នកបើកបរទាំង រថយន្ត.ម៉ូតូ សុទ្ធតែមានជាតិស្រវឹងក្នុងខ្លួន..។ ដោយរង់ចាំការ មកដល់របស់ប៉ូលីសយូរពេក ពួកគេក៍បានចចារ សងសំណង បញ្ចប់បញ្ហា នៅនឹងកន្លែង. ព្រោះតាំងពីម៉ោង ១.៥០នាទី រហូតដល់ម៉ោង៣.០០ នៅមិនឃើញ ប៉ូលីសមកដល់ទៀត. មហាជនបានរិះគន់ ចំពោះកិច្ចអន្តរាគមន៍ ដ៍យឺតយ៉ាវ របស់ប៉ូលីស ខណ្ឌ៧មករា. យុវជនម្នាក់បាននិយាយថា : បើតែយ៉ាងៗនេះ តើអាចរំពឹងលើ សមត្ថកិច្ចខណ្ឌ ៧មករា បានដែររឺទេ. តាមរយ:អ្នកពត៌មានយើង ប្អូនប្រុសបានសូម សំណូមពរ អោយសមត្ថកិច្ចទាំងអស់ មេត្តាជួយអន្តរាគមន៍ អោយលឿនរហ័ស. ហើយកុំយកគំរូរ ប៉ូលីសខណ្ឌ៧មករា...៕

Advertisement
© 2013 Mohachun News Network.Designed by Share4Khmer