ម៉ោង សូមស្វាគមន៍មកកាន់គេហទំព័រ បណ្ដាញព័ត៌មានមហាជន

Friday, April 8, 2016

ឆ្លងចរន្តអគ្គីសនី ផ្ទុះផ្អើលទាំងយប់ នៅសង្កាត់ចោមចៅ ខណ្ឌពោធិសែជ័យ

by Thoeurn Khmer  |  in ព័ត៌មានថ្មីៗ at  Friday, April 08, 2016

ឆ្លងចរន្តអគ្គីសនី ផ្ទុះផ្អើលទាំងយប់ នៅសង្កាត់ចោមចៅ ខណ្ឌពោធិសែជ័យ..។ នៅវេលាម៉ោង11.15នាទី យប់ថ្ងៃទី07មិនា2016 មានករណីអគ្គីភ័យមួយ កើតឡើងដោយសារ ឆ្លងចរន្ត អគ្គីសនី នៅមុខផ្ទះលក់ឥដ្ឋការ៉ូ បណ្តាលអោយខូចខាត សំភារ:មួយចំនួន..។ តាមប្រភពពីកន្លែងកើតហេតុ បានអោយដឹងថា មុនថ្ងៃកើតហេតុ ធ្លាប់មានការឆ្លង ចរន្តម្តងហើយ តែវាតូចតាច ហើយក៍រលត់ទៅវិញ លុះដល់វេលាយប់ ក្នុងថ្ងៃកើតហេតុ ក៍បានឆ្លងម្តងទៀត រួចក្លាយជាអគ្គីភ័យ ឆេះយីហោនិងសំភារ: មួយចំនួន ប៉ុន្តែពុំមានឆេះ ចូលដល់ក្នុងផ្ទះនោះទេ..។ ក្រោយពីមានកិច្ច អន្តរាគមន៍ ពីក្រុមពន្លត់អគ្គីភ័យ ដោយប្រើរថយន្ត ពន្លត់អគ្គីភ័យ ចំនួន05គ្រឿង ប្រើប្រាស់ទឹកអស់ 01រថយន្ត សរុបមកការខូចខាត មានបន្តិចបន្តួចប៉ុណ្ណោះ ហើយក៍ពុំមានមនុស្ស រងគ្រោះថ្នាក់ នៅក្នុងករណីនេះដែរ...៕

Advertisement
© 2013 Mohachun News Network.Designed by Share4Khmer