ម៉ោង សូមស្វាគមន៍មកកាន់គេហទំព័រ បណ្ដាញព័ត៌មានមហាជន

Wednesday, April 20, 2016

តើជាឃាដកម្ម. ជាអំពើប្លន់ រឺ ជារឿងគំនុំ

by Thoeurn Khmer  |  in ព័ត៌មានថ្មីៗ at  Wednesday, April 20, 2016

តើជាឃាដកម្ម. ជាអំពើប្លន់ រឺ ជារឿងគំនុំ..? ជាច្រើនថ្ងៃមកហើយ ដែលករណីមួយនេះ មិនទាន់ត្រូវបាន រកឃើញពួកជនដៃដល់ ដែលបានប្រព្រឹត្ត នូវអំពើដ៍ឃោឃៅនេះ អោយមកទទួល ទោសតាមច្បាប់ នៅឡើយទេ. ករណីនេះបាន កើតឡើងនៅក្នុង ស្រុកកំពង់ត្របែក ខេត្តព្រៃវែង..។ បើតាមការរៀបរាប់ របស់កូនស្រី ជនរងគ្រោះ បានអោយដឹងថា : នៅពេលកើតហេតុ ម្តាយរបស់ខ្លួន បានទូរស័ព្ទ មកប្រាប់ថា. មានក្មេងមួយក្រុម ស្ទាក់វាយប្រហារ គាត់តាមផ្លូវ អោយមកជួយគាត់ផង. និយាយបានតែប៉ុណ្ណឹង ក៍ដាច់ការទាក់ទង. ពេលទូរស័ព្ទទៅម្តងទៀត គឹមិនអាចទាក់ទងបាន ហើយពេលទៅរក នៅកន្លែងកើតហេតុ ក៍ពុំបានឃើញមនុស្ស និងម៉ូតូ. រួចក្រុមគ្រួសារ ក៍ត្រឡប់មកផ្ទះវិញ.។ លុះពេលព្រឹកឡើង ក្រុមគ្រួសារ និងសាច់ញាតិ បានចេញទៅរកម្តងទៀត ក៍បានប្រទះឃើញ សពជនរងគ្រោះ ដេកស្លាប់នៅឯវាលស្រែ ដែលសពស្ថិតនៅ ក្នុងស្ថានភាពអាក្រាត មួយកំណាត់ក្រោម រីឯផ្ទៃមុខ ត្រូវរងការវាយដំ បែកមុខបែកក្បាល សូម្បីភ្នែក ក៍ត្រូវបានពួកឃាដករ ចាក់បំបែកខ្ទេចដែរ. ជនរងគ្រោះ ឈ្មោះ ហួត សារ៉ាវឌី ជាតារាសំដែង ភាយន្ត មានឈ្មោះបោះសម្លេង គួរសមក្នុងវិស័យសិល្ប:.។ ក្រោយមកក្រុមសមត្ថកិច្ច ដែលធ្វើកោសល្យវិច្ច័យ បានដាក់ការសង្ស័យថា. ជាករណីគ្រោះថ្នាក់ ចរាចរណ៍ ប៉ុន្តែបើផ្អែកទៅលើ ភ័ស្តុតាងនៅ កន្លែងកើតហេតុ វាបញ្ជាក់ថា. ជាករណីឃាដកម្ម ពីព្រោះសព ជនរងគ្រោះ មិនបាននៅកន្លែង កើតហេតុលើកដំបូង បែរជាមកស្លាប់ នៅកន្លែងផ្សេងទៅវិញ.។ ក្រុមគ្រួសារជនរងគ្រោះ សូមសំណូមពរ ដល់អាជ្ញាធរ និង សមត្ថកិច្ចគ្រប់ផ្នែក មេត្តាផ្តល់យុត្តិធម៌ ដល់ជនរងគ្រោះ និង ក្រុមគ្រួសារ និងជួយស្រាវជ្រាវ រកមុខក្រុមជនដៃដល់ មកដាក់ទោសតាមច្បាប់ អោយសមនឹងទង្វើរដ៍លាមក របស់ពួកគេ..៕

Advertisement
© 2013 Mohachun News Network.Designed by Share4Khmer