ម៉ោង សូមស្វាគមន៍មកកាន់គេហទំព័រ បណ្ដាញព័ត៌មានមហាជន

Friday, April 29, 2016

រថយន្តលាយបេតុង Cpac បុកមនុស្សស្លាប់

by Thoeurn Khmer  |  in ព័ត៌មានថ្មីៗ at  Friday, April 29, 2016

រថយន្តលាយបេតុង Cpac បុកមនុស្សស្លាប់...! រថយន្តធុនធំ ដឹកបេតុង របស់ក្រុមហ៊ុន Cpac បានបុកកិន យុវជនម្នាក់ ស្លាប់នៅនឹងកន្លែង ត្រង់ចំណុចផ្លូវកែង ច្រកចូល ក្រុមហ៊ុន Cpac នៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ កាលពីវេលាម៉ោង ១០ព្រឹក ថ្ងៃទី២៩ មេសា ២០១៦. រថយន្តបង្ករប្រភេទ Mitsubishi ពណ៌ស ផ្លាកលេខ ភ្នំពេញ ៥A. ១២៧៥. ចំណែកម៉ូតូរងគ្រោះ ប្រភេទគុបជ្រុង ពណ៌ទឹកប៊ិច. រីឯជនរងគ្រោះ ឈ្មោះ ឃឹម វណ្ណនី ភេទប្រុស អាយុ ១៨ឆ្នាំ ជាកម្មកររោងពុម្ព នៅសង្កាត់ព្រែកលៀប មានស្រុក កំណើត នៅភូមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង.។ តាមអ្នកឃើញហេតុការណ៍ បានអោយដឹងថា : មុនពេលកើតហេតុ ជនរងគ្រោះបាន ជិះម៉ូតូចេញ ពីច្រកផ្លូវខាងក្នុង សំដៅមកផ្លូវធំ ស្រាប់តែរថយន្ត ដឹកបេតុងCpac បត់មកពីផ្លូវធំ ចូលមកច្រកផ្លូវតូច ក្នុងល្បឿនលឿន ក៍បានបុកម៉ូតូ ចំពីមុខ បណ្តាលអោយ ម្ចាសម៉ូតូដួល បោកចូលក្រោមរថយន្ត បែកក្បាល ស្លាប់ភ្លាមនៅនឹងកន្លែង. ក្រោយបង្ករហេតុ ម្ចាស់រថយន្ត រត់គេចខ្លួនបាត់.។ ក្រោយពេលកើតហេតុ ប៉ូលីសបានវាស់វែង ធ្វើកំណត់ហេតុ រួចបានប្រគល់សព ជូុនក្រុមគ្រួសារ យកទៅធ្វើបុណ្យ នៅស្រុក កំណើត ចំណេករថយន្ត និងម៉ូតូ យកទៅទុកនៅ ការិយាល័យ ប៉ូលីសចរាចរណ៍ក្រុង ដើម្បីកោះហៅ គ្រប់ភាគីពាក់ព័ន្ធ ចូលមលដោះស្រាយតាមច្បាប់...៕

Advertisement
© 2013 Mohachun News Network.Designed by Share4Khmer