ម៉ោង សូមស្វាគមន៍មកកាន់គេហទំព័រ បណ្ដាញព័ត៌មានមហាជន

Wednesday, April 27, 2016

ប្រត្តិបត្តិការ បង្ក្រាបជនសង្ស័យ ជួញគ្រឿងញៀន មន្រ្តីPMម្នាក់ បាត់បង់ជីវិត គួរអោយសោកស្តាយ

by Thoeurn Khmer  |  in ព័ត៌មានថ្មីៗ at  Wednesday, April 27, 2016

ប្រត្តិបត្តិការ បង្ក្រាបជនសង្ស័យ ជួញគ្រឿងញៀន មន្រ្តីPMម្នាក់ បាត់បង់ជីវិត គួរអោយសោកស្តាយ...! មន្ត្រីកងរាជអាវុធហត្ថ រាជធានីភ្នំពេញ លោកអនុសេនីយ៍ឯក ទៀន. ករុណា បានបាត់បង់ជីវិត បន្ទាប់ពីបញ្ជូន ដល់មន្ទីរពេទ្យ ដោយសារគាត់ ត្រូវជនសង្ស័យ បាញ់ចំបេះដូង នៅក្នុងការបង្ក្រាប ពួកមុខសញ្ញា ជួញដូរគ្រឿងញៀន នៅចំណុចផ្ទះលេខ ៣៧ ផ្លូវលេខ៣៥១ សង្កាត់បឹងកក់១ ខណ្ឌទួលគោក.កាលពីវេលាម៉ោង៤.១៥នាទី ល្ងាចថ្ងៃទី២៧ មេសា ២០១៦..។ បើតាមប្រភព ពីមន្ត្រីដែលចូលរួម ក្នុងកិច្ចប្រត្តិបត្តិការនេះ បានអោយដឹងថា : ក្រោយទទួលបាន បទបញ្ជាអោយចុះទៅ បង្ក្រាប មុខសញ្ញាជួញគ្រឿងញៀន លោកអនុសេនីឯក បានដឹកនាំកម្លាំង ចុះទៅគោលដៅ តាមការកំណត់ ហើយបានឡោមព័ទ្ធ និងបញ្ជាអោយ ពួកជនសង្ស័យ ប្រគល់ខ្លួនជូន សមត្ថកិច្ច ហើយភ្លាមនោះ កងកម្លាំងPM ចាប់បានបក្សពួក ជនសង្ស័យ ០២នាក់ ដោយឡែកជនសង្ស័យខ្លះទៀត បានពួនសង្ងំក្នុងផ្ទះ កម្លាំងសមត្ថកិច្ច បានរំកិលខ្លួន ចូលទៅមុខ គោលដៅ សំដៅចាប់មេក្រុម របស់ពួកជនសង្ស័យ. ប៉ុន្តែ.. ជាអកុសល ពួកជនសង្ស័យ បានបើកការបាញ់ប្រហារ មកលើលោក អនុសេនីយ៍ឯក បណ្តាលអោយលោក ត្រូវចំដើមទ្រូង ចំនួន០២គ្រាប់ ដួលដេកនៅនឹងកន្លែង.។ ក្រោយស្នូរផ្ទុះអាវុធ កម្លាំងគ្រប់ផ្នែក បានបាញ់សន្ធាប់ ទៅលើ ចំណុច ដែលជនសង្ស័យ បើកការបាញ់ប្រហារ. ការបាញ់តដៃគ្នា រវាងសមត្ថកិច្ច ជាមួយពួកជនសង្ស័យ បានប្រើពេល ជាង០១ម៉ោង ទើបស្ងប់ស្ងាត់ទៅវិញ កម្លាំងសមត្ថកិច្ច បានម្ចាស់ការ គ្រប់គ្រងសភាពការណ៍ នៅកន្លែងកើតហេតុ បានទាំងស្រុង ដោយចាប់ខ្លួនបក្សពួក ជនសង្ស័យបាន០៥នាក់ បាញ់ស្លាប់មេក្រុម ជនសង្ស័យ០១នាក់ រឹបអូសយកបាន អាវុធចំនួន០៥ដើម ( អាវុធខ្លី០៤ដើម. អាវុធអាកា០១ដើម) រថយន្តចំនួន០២គ្រឿង. ចំណែកខាងសមត្ថកិច្ច បាត់បង់ជីវិត០១នាក់.។ ដោយឡែក សពលោកអនុសេនីយ៍ឯក ទៀន ករុណា ត្រូវបានយកទៅ តម្កល់ធ្វើបុណ្យ នៅទីបញ្ជាការ កងរាជអាវុធហត្ថ រាជធានី ភ្នំពេញ. ក្រោមក្រសែភ្នែក និងទឹកចិត្តសោកស្តាយ ពីមិត្តរួមអាវុធ និងមហាជន ជាច្រើនទៀត...៕

Advertisement
© 2013 Mohachun News Network.Designed by Share4Khmer