ម៉ោង សូមស្វាគមន៍មកកាន់គេហទំព័រ បណ្ដាញព័ត៌មានមហាជន

Saturday, April 23, 2016

រថយន្តដឹកអ្នកដំណើរ ក្រុមហ៊ុនP.S បុករថយន្តស្ទូច ស្លាប់.របួសជាច្រើននាក់

by Thoeurn Khmer  |  in ព័ត៌មានថ្មីៗ at  Saturday, April 23, 2016

រថយន្តដឹកអ្នកដំណើរ ក្រុមហ៊ុនP.S បុករថយន្តស្ទូច ស្លាប់.របួសជាច្រើននាក់...! នៅវេលាម៉ោង៣.៤០នាទី រសៀលថ្ងៃទី២៣ មេសា ២០១៦ មានគ្រោះថ្នាក់ ចរាចរណ៍មួយ ស្ថិតនៅក្នុងភូមិ ព្រៃដំរី ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង រវាងរថយន្ត ក្រុមហ៊ុនP.S ដឹកអ្នកដំណើរ ជាមួយរថយន្តស្ទូច ភ្លៅ៥ បណ្តាលអោយ មានអ្នកស្លាប់ និងរបួសជាច្រើននាក់.។ បើតាមប្រភព ពីមន្រ្តីនគរបាល ស្រុកមោងឫស្សី បានអោយដឹងថា : មុនពេលកើតេហតុ គេបានឃើញរថយន្ត ក្រុមហ៊ុន P.S ផ្លាកលេខ ៣D.៣៩០៩០ បើកបរតាមផ្លូវជាតិលេខ៥ ទិសដៅពីកើតទៅលិច ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ ចំណុចកើតហេតុ ក៍រេចង្កូតទៅបុក រថយន្តស្ទូច ផ្លាកលេខ ៣D.៣៩៤២ ដែលបើកមកពី ទិសដៅបញ្ច្រាស់ ពេញទំហឹង បណ្តាលអោយ រថយន្តស្ទូច ក្រឡាប់ផ្ងារជើង ចំណែករថយន្ត្ ក្រុមហ៊ុនP.S បានជ្រុលធ្លាក់ផ្លូវ ទៅមុខលែងរួច.។ ពត៌មានបឋម ពីប្រចាំបញ្ជា អគ្គស្នងការ នគរបាលជាតិ បានអោយដឹងថា: មកដល់ពេលនេះ មានសុគតព្រះសង្ឃ ០1អង្គ ស្លាប់អ្នកដំណើរ 14នាក់ របួសធ្ងន់ស្រាល 23នាក់. តាមការ សន្និដ្ឋាន ជំហានដំបូង របស់សមត្ថកិច្ច ថាគ្រោះថ្នាក់នេះ បណ្តាលមកពី អ្នកបើកបរ ធ្វេសប្រហែស រឺ ងុយដេក មិនមែន បណ្តាលមកពី លក្ខ័ណបច្ចេសនោះទេ..៕

Advertisement
© 2013 Mohachun News Network.Designed by Share4Khmer