ម៉ោង សូមស្វាគមន៍មកកាន់គេហទំព័រ បណ្ដាញព័ត៌មានមហាជន

Wednesday, May 11, 2016

រយ:ពេលជាង៤ម៉ោង ប៉ូលីសក្របួចបាន ក្រុមជនសង្ស័យមួយក្រុម

by Thoeurn Khmer  |  in ព័ត៌មានថ្មីៗ at  Wednesday, May 11, 2016

រយ:ពេលជាង៤ម៉ោង ប៉ូលីសក្របួចបាន ក្រុមជនសង្ស័យមួយក្រុម...! រយ:ពេលជាង៤ម៉ោង ក្រោយពីព័ត៌មាន ថាមានក្មេងស្រីម្នាក់ ត្រូវជនមិនស្គាល់មុខ វាយសម្លាប់នៅក្នុងសំណង់ ចាស់មួយកន្លែង ស្ថិតនៅក្នុងភូមិ ព្រៃល្វា សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ កាលពីរសៀល ថ្ងៃទី១០ ឧសភា ២០១៦ វេលាម៉ោង ៤.៣៥នាទី កងកម្លាំងនគរបាល ខណ្ឌពោធិសែនជ័យ ដែលដឹកនាំដោយ លោកអធិការ យឹម សារ៉ាន់ បានស្រាវជ្រាវ រហូតបាន ចាប់ខ្លួនជនសង្ស័យ និងបក្សពួក ចំនួន០៧នាក់ ( ប្រុស០៥នាក់,ស្រី០២នាក់) នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ.។ ការឈានទៅដល់ ករណីឃាត់ខ្លួននេះ ដោយសារតែ មានមហាជន បានប្រទះឃើញ ក្មេងស្រីរងគ្រោះ នៅក្នុងសំណង់ចាស់ មួយកន្លែងក្នុងភូមិព្រៃល្វា ក៍បានរាយការណ៍ ជូនសមត្ថកិច្ច ក្រោយពេលសមត្ថកិច្ច ទៅដល់បានឃើញ ក្មេងស្រីរងគ្រោះ ស្ថិតក្នុងស្ថានភាព របួសធ្ងន់ធ្ងរ ក៍បានហៅរថយន្តសង្គ្រោះ ដឹកទៅកាន់មន្ទីរពេទ្យ ប៉ុន្តែដោយសារ មុខរបួសធ្ងន់ពេក នាងបានស្លាប់ ទាំងមិនទាន់ទៅដល់ មន្ទីពេទ្យផង.។ ដំបូងប្រភពព័ត៌មាន ទាក់ទងនិងរឿងនេះ ហាក់ដូចជាងងឹត ប៉ុន្តែលោកស្នងការ ជួន សុវណ្ណ បានដាក់គោលការណ៍ ទៅលោក អធិការ យឹម សារ៉ាន់ ត្រូវតែធ្វើករណីនេះ ហើយចាប់យក ក្រុមជនល្មើស មកផ្តន្ទាទោស អោយខាងតែបាន.។ ក្រោមការដឹកនាំ របស់លោក យឹម សារ៉ាន់ កងកម្លាំងគ្រប់ផ្នែក បានត្រូវបញ្ជូន ទៅកាន់គ្រប់គោលដៅ ដែលបានកំណត់. ដោយមានកិច្ចសហការ ពីគ្រប់អង្គភាព ដែលពាក់ព័ន្ធ ប្រភពព័ត៌មាន បានមានពន្លឺ រហូតដល់រកឃើញ និងឃាត់ខ្លួន ក្រុមជនសង្ស័យ និងបក្សពួកជាបន្តរបន្ទាប់.។ ជំហានដំបូង សមត្ថកិច្ចឃាត់ខ្លួន ឈ្មោះ ជុំ វីរ: នៅសង្កាត់ ប្រទះឡាង ដែលជននេះ ត្រូវជាបងជីដូនមួយ ហើយក៍ជាអ្នកផ្តើមគំនិត. កិច្ចប្រត្តិបត្តិការបន្តរទៀត តាមរយ:ចម្លើយ របស់ ជុំ វីរ: សមត្ថកិច្ចឈាន ទៅដល់ការហ៊ុំព័ទ្ធ ចាប់បានបក្សពួក ជនសង្ស័យមួយក្រុម នៅក្នុងសង្កាត់ទឹកថ្លា.។ បើតាមលោកអធិការ យឹម សារ៉ាន់ បានប្រាប់អោយដឹង ជាជំហានបឋមថា : ករណីនេះ មិនមែនជាគំនុំ រឺ ចាប់រំលោភនោះទេ តែជាករណីប្លន់ សម្លាប់ យកម៉ូតូរបស់ជនរងគ្រោះ ព្រោះអ្នក ផ្តើមគំនិតនិងបក្សពួក ជាក្រុមយុវជនញៀនថ្នាំ.។ នៅពេលនេះ សមត្ថកិច្ច បានបន្តរនិតិវិធី ក្នុងការសាកសួរ រកព័ត៌មានលំអិត ថាតើក្នុងចំណោម បក្សពួកជនសង្ស័យ មានអ្នកណាខ្លះ ជាជនដៃដល់ សម្លាប់យុវតី វ៉ុន រដ្ឋា.។ កិច្ចប្រត្តិបត្តិការ ដ៍ជោគជ័យ ដែលដឹកនាំដោយ លោក យឹម សារ៉ាន់ អធិការ នគរបាល ខណ្ឌពោធិសែនជ័យ ត្រូូវបានមហាជន អបអរសាទរ ចំពោះស្នាដៃនេះ រីឯក្នុងប្រព័ន្ធសង្គម ហ្វេសប៊ុក ក៍បានចែកបញ្ជូន នូវព័ត៌មាននេះ ហើយខូមិន លើកសរសើរ ជាបន្តរបន្ទាប់...៕

Advertisement
© 2013 Mohachun News Network.Designed by Share4Khmer