ម៉ោង សូមស្វាគមន៍មកកាន់គេហទំព័រ បណ្ដាញព័ត៌មានមហាជន

Tuesday, May 17, 2016

ម៉ូតូ០២គ្រឿង ព្រលះគ្នាកណ្តាលយប់ របួសទាំងសងខាង..

by Thoeurn Khmer  |  in ព័ត៌មានថ្មីៗ at  Tuesday, May 17, 2016

ម៉ូតូ០២គ្រឿង ព្រលះគ្នាកណ្តាលយប់ របួសទាំងសងខាង..! នៅវេលាម៉ោង២.៣៥នាទីយប់ ឆ្លងចូលថ្ងៃទី១៧ ឧសភា ២០១៦ ត្រង់ចំណុចភ្លើងចរាចរណ៍ សន្ធរម៉ុក ក្នុងសង្កាត់ ផ្សារដេប៉ូ៣ ខណ្ឌទួលគោក. មានករណីគ្រោះថ្នាក់ ចរាចរណ៍ រវាងម៉ូតូ YAMAHA.FZ ពណ៌ខ្មៅ ជិះគ្នា០២នាក់ (ប្រុស១. ស្រី១) ជាមួយម៉ូតូ MSX ពណ៌ស ជិះគ្នា០៣នាក់ (ប្រុស១. ស្រី០២) បណ្តាលអោយ មានមនុស្សរបួសធ្ងន់ ០៤នាក់ (ប្រុស១. ស្រី៣) របួសស្រាល០១នាក់ ម៉ូតូទាំងពីរគ្រឿង មិនមាន ផ្លាកលេខទេ.។ តាមប្រភពអ្នកឃើញហេតុការណ៍ បានអោយដឹងថា : គេបានឃើញ ម៉ូតូFZ បើកបរតាមផ្លូវកម្ពុជាក្រោម ពីទិសខាងកើត ទៅទិសខាងលិច ចំណែកម៉ូតូMSX បើកបរតាមផ្លូវ ម៉ៅសេទុង ពីទិសខាងត្បូង ទៅទិសខាងជើង ម៉ូតូទាំងពីរគ្រឿង បើកលឿនដូចគ្នា លុះមកដល់ត្រង់ ចំណុចភ្លើងចរាចរណ៍ សន្ធរម៉ុក បានបុកគ្នា ពេញទំហឹង បណ្តាលអោយមាន របួសធ្ងន់ស្រាល ទាំងសងខាង..។ ក្រោយពីកើតហេតុ ប៉ូលីសបានបញ្ជូន អ្នករងរបួស ទៅកាន់មន្ទីរពេទ្យ ហើយបានវាស់ និងធ្វើកំណត់ហេតុ រួចយកម៉ូតូទាំងពីរ ទៅទុកនៅ អធិការនគរបាល ខណ្ឌទួលគោក ដើម្បីដោះស្រាយជាក្រោយ...៕

Advertisement
© 2013 Mohachun News Network.Designed by Share4Khmer