ម៉ោង សូមស្វាគមន៍មកកាន់គេហទំព័រ បណ្ដាញព័ត៌មានមហាជន

Wednesday, May 18, 2016

រថយន្តទំនើប០២គ្រឿង បុកគ្នាយ៉ាងសាហាវ ស្លាប់ម្នាក់គៀប ជាប់ក្នុងរថយន្ត

by Thoeurn Khmer  |  in ព័ត៌មានថ្មីៗ at  Wednesday, May 18, 2016

រថយន្តទំនើប០២គ្រឿង បុកគ្នាយ៉ាងសាហាវ ស្លាប់ម្នាក់គៀប ជាប់ក្នុងរថយន្ត..! ករណីគ្រោះថ្នាក់ ចរាចរណ៍ ដ៍គួរអោយភ័យខ្លាច រវាងរថយន្ត Ranger Rover ពណ៌ស ផ្លាកលេខភ្នំពេញ ២x.៩៩៨៧ ជាមួយរថយន្ត Toyota Celica ពណ៌ខ្មៅ ផ្លាកលេខភ្នំពេញ ២M.៥៥៧៥ បណ្តាលអោយ អ្នកបើករថយន្ត Celicaគៀបជាប់ ស្លាប់ក្នុងរថយន្ត ចំណែកខាងរថយន្ត RangerRover មានគ្នា០៣នាក់ រងរបួសធ្ងន់និងស្រាល ហើយបាននាំគ្នា ចាកចេញ ពីកន្លែងកើតហេតុ ដោយមិនរង់ចាំ រថយន្តសង្គ្រោះឡើយ. ករណីនេះកើតឡើង កាលពីវេលាម៉ោង ១២.៤០នាទី ឆ្លងចូលថ្ងៃទី ១៨ ឧសភា ២០១៦. នៅមុខឃ្លាំងសាំង ឫស្សីកែវ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ.។ តាមប្រភពដែលបានឃើញ និង ជួបមុនពេលកើតហេតុ បានអោយដឹងថា : មុនពេលជួបគ្រោះថ្នាក់ គេបានឃើញរថយន្ត Celica បើកបរនៅម្តុំវត្តភ្នំ ហើយម្ចាស់រថយន្ត អត់ពាក់អាវ ស្ថិតក្នុងស្ថានភាពស្រវឹង បើកបរលឿនហើយស្រែកខ្លាំងៗ ឆ្ពោះទៅ ទិសខាងជើង.។ រីឯប្រភពនៅកន្លែងកើតហេតុ បានអោយ ដឹងថា : គេបានឃើញ រថយន្តCelica បើកមកពីទិសខាងត្បូង ក្នុងល្បឿនលឿន លុះមកដល់ ចំណុចកើតហេតុ ក៍បានរេចង្កូត ទៅបុកជាមួយ រថយន្តRangerRover ចំពីមុខ ពេញទំហឹង. ប៉ុន្តែបើតាមប្រភពផ្សេងទៀត បានអោយដឹងថា : ដោយសាររថយន្ត Celicaបើកលឿន ហើយផ្ទុះកង់ទើប បណ្តាលអោយមាន គ្រោះថ្នាក់បែបនេះ.។ ក្រោយពេលកើតហេតុ ប៉ូលីសបានមកវាស់ និងធ្វើកំណត់ហេតុ រួចបានប្រគល់សព ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណីយ៍ ចំណែករថយន្ត ទាំងពីរគ្រឿង ត្រូវយកទៅទុក នៅការិយាល័យ ចរាចរណ៍ក្រុង ដើម្បីដោះស្រាយ..៕

Advertisement
© 2013 Mohachun News Network.Designed by Share4Khmer