ម៉ោង សូមស្វាគមន៍មកកាន់គេហទំព័រ បណ្ដាញព័ត៌មានមហាជន

Thursday, May 19, 2016

គណអភិបាល ខណ្ឌទួលគោក ចុះរៀបចំសណ្តាប់ធ្នាប់ ក្នុងខណ្ឌរបស់ខ្លួន

by Thoeurn Khmer  |  in ព័ត៌មានថ្មីៗ at  Thursday, May 19, 2016

គណអភិបាល ខណ្ឌទួលគោក ចុះរៀបចំសណ្តាប់ធ្នាប់ ក្នុងខណ្ឌរបស់ខ្លួន..! គណបញ្ជាការឯកភាព ខណ្ឌទួលគោក ដែលដឹកនាំដោយ លោក ប៉ាង លីដា អភិបាលរង នៃគណអភិបាល ខណ្ឌទួលគោក បានដឹកនាំកម្លាំងចំរុះ របស់ខណ្ឌ ចុះរៀបចំសណ្តាប់ធ្នាប់ តាមផ្លូវនានា ក្នុងខណ្ឌទួលគោក.។ ជាក់ស្តែង ថ្ងៃទី១៩ ឧសភា ២០១៦នេះ លោកអភិបាលរង បាននាំកម្លាំងចំរុះ ចុះទៅរៀបចំ សណ្តាប់ធ្នាប់ នៅផ្លូវ២៧១ និងផ្សារហេងលី. ដោយបានរុះរើ និងវាយចោល រាល់ការសាងសង់ លើចិញ្ចើមផ្លូវមុខផ្ទះ ដើម្បីធ្វើជាកន្លែងលក់ដូរ និង រើចេញរាល់ ការលក់ដូរ លើចិញ្ចើមផ្លូវ ក៍ដូចជាការ យកមុខផ្ទះ ដាក់តាំងលក់ របស់ផ្សេងៗ. ដែលជាហេតុនាំអោយ ប៉ះពាល់ដល់ អ្នកធ្វើចរាចរណ៍តាមផ្លូវ និង អ្នកដំណើរថ្មើជើង ហើយក៍ជាចំណែក ធ្វើអោយបាត់ សោភ័ណភាព សំរាប់ទីក្រុង.។ ការចុះរៀបចំសណ្តាប់ធ្នាប់ សាធារណរបស់ អាជ្ញាធរខណ្ឌទួលគោក ត្រូវបានមហាជន អបអរសាទរ ហើយបានសុំ សំណូមពរអោយ គណអភិបាល ខណ្ឌទួលគោក បន្តររៀបចំ សណ្តាប់ធ្នាប់ អោយបានល្អ ដើម្បីរក្សាសណ្តាប់ធ្នាប់ និងសោភ័ណភាព...៕ប្រភពCNC.Hotnews

Advertisement
© 2013 Mohachun News Network.Designed by Share4Khmer