ម៉ោង សូមស្វាគមន៍មកកាន់គេហទំព័រ បណ្ដាញព័ត៌មានមហាជន

Tuesday, May 3, 2016

បើកបរលឿន ទៅបុកម៉ូតូ បង្ករអោយមានអ្នកស្លាប់ និងរបួសជាច្រើននាក់

by Thoeurn Khmer  |  in ព័ត៌មានថ្មីៗ at  Tuesday, May 03, 2016

បើកបរលឿន ទៅបុកម៉ូតូ បង្ករអោយមានអ្នកស្លាប់ និងរបួសជាច្រើននាក់...! គ្រោះថ្នាក់គួរអោយរន្ធត់មួយ កាលពីរាត្រី ថ្ងៃទី០២ឧសភា ២០១៦ វេលាម៉ោង១០.១៥នាទី នៅលើផ្លូវ៦០ម៉ែត្រ សង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ រវាងរថយន្ត ជាមួយម៉ូតូ០២គ្រឿង បណ្តាលអោយមាន មនុស្សស្លាប់០២នាក់. របួសធ្ងន់០២នាក់. របួសស្រាល០២នាក់. រថយន្តបង្ករប្រភេទ Camry Hybrid ផ្លាកលេខ ភ្នំពេញ២w.៦៧៩៧. ម៉ូតូរងគ្រោះ ទាំងពីរគ្រឿងមាន ១-ម៉ូតូsuzuki Smash ផ្លាកលេខ ភ្នំពេញ ១BY. ៦៤៦៦. ២-ម៉ូតូViva ពណ៌ខ្មៅ ផ្លាកលេខភ្នំពេញ ១FA. ២០៧៥.។ តាមប្រភពអ្នកឃើញហេតុការណ៍ បានអោយដឹងថា : មុនពេល កើតហេតុ គេបានឃើញរថយន្ត Camry បើកតាមផ្លូវ៦០ ម៉ែត្រ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ ចំណុចកើតហេតុ រថយន្តCamry បានបុកម៉ូតូ Smash០១គ្រឿង អូសជាប់ទៅជាមួយ រួចបន្តរទៅបុក ម៉ូតូViva០១គ្រឿងទៀត បន្ទាប់មករថយន្ត បានរេចង្កូត ទៅបុកលូ ដែលដាក់នៅក្បែរផ្លូវ បណ្តាលអោយ រថយន្តផ្ទុះឆេះ ដោយឆេះទាំងម៉ូតូ មួយគ្រឿងផងដែរ. ចំណែកអ្នកបើកបរ ត្រូវបានឃាត់ខ្លួន បញ្ជូនទៅអធិការ នគរបាល ខណ្ឌមានជ័យ.។ ក្រោយពេលកើតហេតុ សមត្ថកិច្ចចរាចរណ៍ បានចុះទៅធ្វើ កំណត់ហេតុ និងបញ្ជូនអ្នករបួស ទៅកាន់មន្ទីរពេទ្យ ចំណែកអ្នកស្លាប់ បានយកទៅតម្កល់ទុក នៅវត្តសំបួរមាស ដើម្បីរង់ចាំ គ្រួសារមកទទួល យកទៅធ្វើបុណ្យ រីឯរថយន្តបង្ករ និងម៉ូតូរងគ្រោះ ប៉ូលីសយកទៅ រក្សាទុកនៅ ការិយាល័យចរាចរណ៍ក្រុង ដើម្បីដោះស្រាយ...៕

Advertisement
© 2013 Mohachun News Network.Designed by Share4Khmer