ម៉ោង សូមស្វាគមន៍មកកាន់គេហទំព័រ បណ្ដាញព័ត៌មានមហាជន

Tuesday, May 31, 2016

ម្ចាស់ផឹកទឹកមោទន:ភាព បើកបរលឿន ជ្រុលចង្កូត ទៅបុករថយន្តឆ្លាម ដាច់កង់ខ្លួនឯង

by Thoeurn Khmer  |  in ព័ត៌មានថ្មីៗ at  Tuesday, May 31, 2016

ម្ចាស់ផឹកទឹកមោទន:ភាព បើកបរលឿន ជ្រុលចង្កូត ទៅបុករថយន្តឆ្លាម ដាច់កង់ខ្លួនឯង...! រថយន្តLexus RX300 ពណ៌ស ផ្លាកលេខភ្នំពេញ 2AJ. 0994 បានបុករថយន្ត Camryឆ្លាម ពណ៌ស្ករ ផ្លាកលេខភ្នំពេញ 2J. 1339 បណ្តាលអោយ ដាច់កង់មុខខាងឆ្វេង ចំណែករថយន្តឆ្លាម បានខ្ទាតធ្លាក់ផ្លូវ តែពុំមានមនុស្សរងរបួសទេ. ដែលករណីនេះ កើតឡើងកាលពី រាត្រីថ្ងៃទី31 ឧសភា 2016 វេលាម៉ោង 9.17នាទី លើផ្លូវ2004 ចម្ងាយពីភ្លើងចរាចរណ៍ សុិនជូរី ប្រហែល១០០ម៉ែត្រ ស្ថិតក្នុងសង្កាត់កាកាប ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ.។ បើតាមអ្នកឃើញហេតុការណ៍ បានអោយដឹងថា : មុនពេលកើតហេតុ គេបានឃើញ រថយន្តCamryឆ្លាម បើកបរពីទិសខាងជើង ទៅទិសខាងត្បូង ចំណែករថយន្ត Lexus RX300 បើកមកពីទិសខាងត្បូង ទៅទិសខាងជើង ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ បានជ្រុលចង្កូត ទៅបុករថយន្ត Camryឆ្លាម បណ្តាលអោយដាច់កង់ ទៅមុខលែងរួច បន្ទាប់ពីបង្ករហេតុ ម្ចាស់រថយន្ត Lexus បានគេចខ្លួនបាត់.។ ក្រោយពេលកើតហេតុ ប៉ូលីសខណ្ឌពោធិសែនជ័យ បានចុះទៅ ធ្វើកំណត់ហេតុ ប៉ុន្តែស្រាប់តែមាន សាច់ញាតិខាង រថយន្តLexus មករំខានកិច្ចការប៉ូលីស បណ្តាលអោយប៉ះពាល់ ជាពាក្យសំដីគ្នាខ្លះៗ. តែយ៉ាងណា ក៍ប៉ូលីសសំរេច ស្ទូចយករថយន្ត ទាំងពីរគ្រឿង ទៅរក្សាទុក នៅអធិការខណ្ឌ ពោធិសែនជ័យ ដើម្បីដោះស្រាយតាមច្បាប់...៕

Advertisement
© 2013 Mohachun News Network.Designed by Share4Khmer