ម៉ោង សូមស្វាគមន៍មកកាន់គេហទំព័រ បណ្ដាញព័ត៌មានមហាជន

Wednesday, May 4, 2016

ឆេះផ្ទះលក់ហ្គាស នៅសង្កាត់តាខ្មៅ ខូចខាតយ៉ាងដំណំ

by Thoeurn Khmer  |  in ព័ត៌មានថ្មីៗ at  Wednesday, May 04, 2016

ឆេះផ្ទះលក់ហ្គាស នៅសង្កាត់តាខ្មៅ ខូចខាតយ៉ាងដំណំ...! មកដល់ពេលនេះ អគ្គីភ័យដែលឆេះ ផ្ទះលក់ហ្គាស នៅក្រុងតាខ្មៅ កាលពីវេលាម៉ោង៤.៥០នាទី ល្ងាចថ្ងៃទី០៤ ឧសភា ២០១៦ នៅសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ជិតផ្សារតាខ្មៅចាស់ បានរលត់ទាំងស្រុងហើយ.។ តាមពត៌មានបឋម ដែលបានមកពី ប្រចាំបញ្ជា អគ្គស្នងការ នគរបាលជាតិ បានអោយដឹងថា : អគ្គីភ័យនេះ កើតឡើងដោយសារ ផ្ទុះកំប៉ុងហ្គាស នៅក្នុងផ្ទះលក់ហ្គាស ដែលរងការ ឆាបឆេះនេះ. អគ្គីភ័យបានឆេះ បំផ្លាញទ្រព្យ និងសំភារ:ផ្សេងៗ ដែលមានក្នុងផ្ទះ ជាន់ខាងក្រោម ត្រូវឆេះទាំងអស់. រថយន្ត០៣គ្រឿង ក៍ឆេះស្ទើរ ទាំងស្រុង. ក៍មានមនុស្សម្នាក់ រងរបួសត្រូវបញ្ជូន ទៅសង្រ្គោះ នៅមន្ទីរពេទ្យ ចំណែកផ្ទះអ្នកជិតខាង ចំនួន០២ល្វែង ក៍រងផល ប៉ះពាល់ខ្លះៗដែរ.។ សមត្ថកិច្ចបាន ប្រើពេលជាងមួយម៉ោង ទើបអាចគ្រប់គ្រងបាន ដោយប្រើប្រាស់ រថយន្តពន្លត់ អគ្គីភ័យចំនួន០៧គ្រឿង (០៥គ្រឿងរបស់ខេត្តកណ្តាល. ០២គ្រឿង របស់ស្នងការ នគរបាល រាជធានីភ្នំពេញ). នៅពេលនេះ សមត្ថកិច្ចកំពុងតែ ធ្វើកំណត់ហេតុ និងស្រាវជ្រាវ រកពត៌មានបន្ថែម នៅក្នុងករណីនេះ...៕

Advertisement
© 2013 Mohachun News Network.Designed by Share4Khmer