ម៉ោង សូមស្វាគមន៍មកកាន់គេហទំព័រ បណ្ដាញព័ត៌មានមហាជន

Wednesday, May 18, 2016

ប្រហែលពីល្ងាច មិនបានចូល ទើបពេលជិតភ្លឺ ចូលទៅសុីដល់ក្នុងផ្ទះ

by Thoeurn Khmer  |  in ព័ត៌មានថ្មីៗ at  Wednesday, May 18, 2016

ប្រហែលពីល្ងាច មិនបានចូល ទើបពេលជិតភ្លឺ ចូលទៅសុីដល់ក្នុងផ្ទះ..! ផ្ទះលក់បាយ គុយទាវ និងគ្រឿងក្លែម យីហោ សុខនាង សុភាព នៅភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ ត្រូវបាន រថយន្តដឹកទំនិញ ចំណុះ៣តោន ពណ៌ស ផ្លាកលេខ ៣B. ០៤៦៤ បើកបុកចូលដល់ក្នុងផ្ទះ. កាលពីវេលាម៉ោង ២.៣០នាទីយប់ ឆ្លងចូលថ្ងៃទី ១៨ ឧសភា ២០១៦ បណ្តាលអោយខូចខាត របស់របរក្នុងផ្ទះ និង រថយន្តCorolla ០១គ្រឿង ចំណែក ខាងរថយន្តបង្ករ របួសធ្ងន់០២នាក់ ដោយសារពេលបុក មានការឆាបឆេះ ក្នុងរថយន្ត.។ បើតាមប្រភព ពីកន្លែងកើតហេតុ បានប្រាប់អោយដឹងថា : គេបានឃើញ រថយន្តដឹកទំនិញ បើកមកពីទិសភ្នំពេញ ក្នុងល្បឿនលឿន លុះមកដល់ កន្លែងកើតហេតុ រថយន្តបានរេចង្កូត ទៅខាងស្តាំ បុកដាច់ដើមក្រខុប បាក់អស់០២ដើម រួចហួសទៅបុក ចូលផ្ទះលក់បាយ និងសាច់ក្លែម បាក់អស់. ក្រោយពីបុករួច ក៍មានភ្លើងឆេះ ចេញពីរថយន្តយ៉ាងខ្លាំង តែត្រូបានមហាជន នៅទីនោះជួយដងទឹក ជះពន្លត់ ទើបមិនបណ្តាល អោយកើតមាន ជាអគ្គីភ័យ. ចំណែកមនុស្ស០២នាក់ បានត្រូវភ្លើងឆេះ រលាកពេញខ្លួន គួរអោយអាសូរ.។ ក្រោយពេលកើតហេតុ អ្នករបួសត្រូវបាន រថយន្តពេទ្យ ដឹកយកទៅ សង្គ្រោះនៅមន្ទិរពេទ្យ ចំណែករថយន្តបង្ករ ត្រូវប៉ូលីស ស្ទូចយកទៅ ការិយាល័យ ប៉ូលីសចរាចរណ៍ក្រុង ដើម្បីរង់ចាំការ ដោះស្រាយជាក្រោយ. តាមការសន្និដ្ឋាន គេសង្ស័យថា : គ្រោះថ្នាក់នេះ បណ្តាលមកពី អ្នកបើកបរងុយដេក បាត់បង់ម្ចាស់ការ ក្នុងពេលបើកបរ...៕

Advertisement
© 2013 Mohachun News Network.Designed by Share4Khmer