ម៉ោង សូមស្វាគមន៍មកកាន់គេហទំព័រ បណ្ដាញព័ត៌មានមហាជន

Tuesday, May 31, 2016

ដុតទៀនបំភ្លឺមិនបានពន្លត់ឆេះផ្ទះ២ខ្នងម៉ត់នៅស្រុកត្បូងឃ្មុំ

by Thoeurn Khmer  |  in ព័ត៌មានថ្មីៗ at  Tuesday, May 31, 2016

ដុតទៀនបំភ្លឺមិនបានពន្លត់ឆេះផ្ទះ២ខ្នងម៉ត់នៅស្រុកត្បូងឃ្មុំ តាមការអោយដឹង ពីឧត្តមសេនីយម៉ៅ ពៅ ស្នងការនគរបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០៦ វេលាម៉ោង២២ និង៤៥នាទី នៅភូមិតាប៉ាវបំពេញទេស ឃំុរកាពរប្រាំ ស្រុក-ត្បូងឃ្មុំ មានអគ្គីភ័យកើតឡើង មួយលើកបណ្តាលអោយ ឆេះផ្ទះប្រជាពលរដ្ឋទាំងស្រុង ចំនួន២ខ្នង។ ១- ឈ្មោះ ណុះ ម៉ាន ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរអីុស្លាម ផ្ទះឈើប្រក់ក្បឿង ទំហំ៧×១២ម៉ែត្រ ២- ឈ្មោះ ហ៊ីម ម៉ាត់លីប ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិខ្មែរអីុស្លាម ផ្ទះធ្វើឈើប្រកក្បឿង ទំហំ៦×៨ម៉ែត្រ។ លោកឧត្តមសេនីយ ម៉ៅ ពៅ បានបញ្ជាក់ពីមូលហេតុនៃអគ្គីភ័យគឺបណ្តាលមកពីការធ្វេសប្រហែសដុតទៀន មិនបានពន្លត់។

Advertisement
© 2013 Mohachun News Network.Designed by Share4Khmer