ម៉ោង សូមស្វាគមន៍មកកាន់គេហទំព័រ បណ្ដាញព័ត៌មានមហាជន

Sunday, May 8, 2016

យុវជនម្នាក់ ត្រូវរថយន្តកិនស្លាប់ នៅនិងកន្លែង...!

by Thoeurn Khmer  |  in ព័ត៌មានថ្មីៗ at  Sunday, May 08, 2016

យុវជនម្នាក់ ត្រូវរថយន្តកិនស្លាប់ នៅនិងកន្លែង...! យុវជនម្នាក់ ជិះម៉ូតូសេ១២៥ ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ ១cn.២៧៥៣ ត្រូវរថយន្តដឹកកុងតេណ័រ ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ ៣D.២២៩១. កិនបែកក្បាលធ្លាយខួរ ស្លាប់ភ្លាមៗ នៅនឹងកន្លែង ចំណែកអ្នកបើករថយន្ត បានចុះរត់គេចខ្លួនបាត់.។ ដែលករណីនេះ កើតឡើងកាលពី វេលាម៉ោង១០.៣៥ នាទីយប់ ថ្ងៃទី០៨ ឧសភា ២០១៦ ស្ថិតនៅក្នុងភូមិ ដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ.។ តាមប្រភពនៅ កន្លែងកើតហេតុ បានអោយដឹងថា : មុនពេល កើតហេតុ គេបានឃើញ រថយន្តនិងម៉ូតូ បើកបរក្នុងទិសដៅ ស្របគ្នា ពីកើតទៅលិច តាមផ្លូវព្រះមុនីរ៉េត ក្នុងល្បឿនលឿនដូចគ្នា លុះមកដល់ កន្លែងកើតហេតុ ស្រាប់តែម៉ូតូ បង្កើនល្បឿន វ៉ាខាងស្តាំរថយន្ត ក៍ប៉ះជាមួយរថយន្ត ដួលបោកចូល កង់ក្រោយ របស់រថយន្ត ត្រូវរថយន្តកិន ទាំងមនុស្សនិងម៉ូតូ បណ្តាលអោយ អ្នកជិះម៉ូតូស្លាប់ នៅនិងកន្លែង ចំណែករថយន្ត បានបើកហួសទៅមុខ ប្រហែល៥០ម៉ែត្រទើបឈប់.។ ក្រោយពេលកើតហេតុ ប៉ូលីសបានចុះទៅ ពិនិត្យវាស់វែង និងធ្វើកំណត់ហេតុរួច ក៍បានប្រគល់សព ជូនសាច់ញាតិ យកទៅធ្វើបុណ្យ នៅឯស្រុកកំណើត ចំណែករថយន្តនិងម៉ូតូ យកទៅរក្សាទុក នៅការិយាល័យ នគរបាលចរាចរណ៍ក្រុង ដើម្បីដោះស្រាយ តាមច្បាប់...៕

Advertisement
© 2013 Mohachun News Network.Designed by Share4Khmer