ម៉ោង សូមស្វាគមន៍មកកាន់គេហទំព័រ បណ្ដាញព័ត៌មានមហាជន

Wednesday, May 4, 2016

Lexus០២គ្រឿង ព្រលះគ្នា នៅភ្លើងចរាចរណ៍ វត្តនាគវ័ន

by Thoeurn Khmer  |  in ព័ត៌មានថ្មីៗ at  Wednesday, May 04, 2016

Lexus០២គ្រឿង ព្រលះគ្នា នៅភ្លើងចរាចរណ៍ វត្តនាគវ័ន...! រថយន្ត Lexus.០២គ្រឿង បុកគ្នាបណ្តាល អោយរងការខូចខាត រៀងៗខ្លួន កាលពីរាត្រី ឆ្លងចូលថ្ងៃទី០៤ ឧសភា ២០១៦ វេលាម៉ោង១២.៤៥នាទី នៅចំណុចភ្លើងសញ្ញា ចរាចរណ៍ វត្តនាគវ័ន លើផ្លូវសហព័ន្ធរុស្សី. រថយន្តទាំង០២គ្រឿង មាន : ១-រថយន្ត Lexus GX៤៧០ ពណ៌ស ផ្លាកលេខ ភ្នំពេញ២AC.២១១៥. ២-រថយន្តLexus RX៣០០ ពណ៌ស ផ្លាកលេខភ្នំពេញ ២Q.៥៦១៣. នៅក្នុងករណីនេះ ពុំមានមនុស្ស រងគ្រោះថ្នាក់នោះទេ.។ តាមពត៌មាន នៅកន្លែងកើតហេតុ បានអោយដឹងថា : គេបានឃើញ រថយន្តGX៤៧០ បើកបរតាមផ្លូវ សហព័ន្ធរុស្សី ពីទិសខាងកើត ទៅទិសខាងលិច ក្នុងល្បឿនលឿន លុះមកដល់ ភ្លើងចរាចរណ៍ ក៍ស្រាប់តែ មានរថយន្តRX៣០០ ឆ្លងកាត់ផ្លូវទទឹង ទើបធ្វើអោយ រថយន្តGX៤៧០ ជាន់ហ្រ្វាំងមិនទាន់ ជ្រុលទៅបុក រថយន្តRX៣០០ បណ្តាលអោយ ខូចរថយន្តទាំង ទាំងសងខាង.។ ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានមកដល់ ពិនិត្យ សាកសួរពត៌មាន ពីករណីនេះ ហើយបានហៅប៉ូលីស ជំនាញចរាចរណ៍ អោយមកយករថយន្ត ទាំង០២គ្រឿង ទៅកាន់ ការិយាល័យចរាចរណ៍ក្រុង ប៉ុន្តែម្ចាស់រថយន្តទាំងពីរ បានសុំអនុញ្ញាត្តិ ចចារដោះស្រាយសំណង បញ្ចប់បញ្ហានៅនឹងកន្លែង....៕

Advertisement
© 2013 Mohachun News Network.Designed by Share4Khmer