ម៉ោង សូមស្វាគមន៍មកកាន់គេហទំព័រ បណ្ដាញព័ត៌មានមហាជន

Sunday, May 8, 2016

ម៉ូតូMSX បុកគ្នា បណ្តាលអោយម្ចាស់ រងរបួសទាំងពីរនាក់

by Thoeurn Khmer  |  in ព័ត៌មានថ្មីៗ at  Sunday, May 08, 2016

ម៉ូតូMSX បុកគ្នា បណ្តាលអោយម្ចាស់ រងរបួសទាំងពីរនាក់..! យុវជនពីរនាក់ បានរងរបួសធ្ងន់ បន្ទាប់ពីរបានជិះម៉ូតូ បុកគ្នា នៅខាងលិចក្លោងទ្វារ វត្តសុភាឃួន ផ្លូវសហព័ន្ធរុស្សី សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ កាលពីវេលាម៉ោង ១០.១០នាទីយប់ ថ្ងៃទី០៧ ឧសភា ២០១៦ ម៉ូតូដែលខូចខាត ជាប្រភេទMSX ទាំងពីរគ្រឿង ១-MSX ពណ៌ស ផ្លាកលេខភ្នំពេញ ១FT.២២១៦, ២-MSX ពណ៌ស ផ្លាកលេខភ្នំពេញ ១CY.៨៩៧៧,..។ តាមប្រភពនៅកន្លែងកើតហេតុ បានអោយដឹងថា : គេបានឃើញ ម៉ូតូទាំងពីរគ្រឿង បើកមកពីទិសខាងលិច ទិសដៅ ស្របគ្នា ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ ក៍ប៉ះគ្នា ពេញទំហឹង បណ្តាលអោយម៉ូតូ ទាំងពីរគ្រឿង អូសទៅមុខ ជិត២០ម៉ែត្រ ចំណែកអ្នកបើកបរ របួសទាំងពីរនាក់.។ ប្រភព បានបន្ថែមថា : ម៉ូតូទាំងពីរនេះ អាចថាមកពីជិះ ជែងឌឺដាក់គ្នា ទើបបណ្តាលអោយ មានគ្រោះថ្នាក់បែបនេះ..។ ក្រោយពេលកើតហេតុ រថយន្តសង្រ្គោះ បានដឹកអ្នករបួស យកទៅសង្រ្គោះ នៅមន្ទីរពេទ្យ ចំណែកម៉ូតូ ត្រូវសមត្ថកិច្ច យកទៅ រក្សាទុក នៅអធិការខណ្ឌ ពោធិសែនជ័យ...៕

Advertisement
© 2013 Mohachun News Network.Designed by Share4Khmer