ម៉ោង សូមស្វាគមន៍មកកាន់គេហទំព័រ បណ្ដាញព័ត៌មានមហាជន

Thursday, June 9, 2016

សៀមអោយមួយថ្ងៃ 100$ សំរាប់អ្នកគ្រូ ដើម្បីបង្ហាត់ក្បាច់ ល្ខោនខោល

by Thoeurn Khmer  |  in ព័ត៌មានថ្មីៗ at  Thursday, June 09, 2016

សៀមអោយមួយថ្ងៃ 100$ សំរាប់អ្នកគ្រូ ដើម្បីបង្ហាត់ក្បាច់ ល្ខោនខោល...! ប្រទេសកម្ពុជាយើង ថ្វីបើជាប្រទេសតូច តែបានក្លាយជា មណ្ឌលផ្ទុកនៅ វប្បធម៌ អរីយធម៌ សិល្ប: ដ៍មានតម្លៃ សំរាប់បន្តរ មកដល់សព្វថ្ងៃ ហើយកម្ពុជា ក៍ជាប្រទេស ដែលមាន អាយុកាល ចំណាស់ជាងគេ នៅក្នុងតំបន់ អាសុីអគ្នេយ៍...! មរតករបស់ដូនតា បុព្វបុរសជំនាន់មុន បានធ្វើអោយកម្ពុជា ជាវត្ថុដ៍មានតម្លៃ ដែលធ្វើអោយប្រទេស ជិតខាងផងគ្នា តែងតែ មានចិត្តចង់បាន ទាំងទឹកដី ទាំងបុរាណវត្ថុ ទាំងសម្បត្តិវប្បធម៌ ជាក់ស្តែង ដូចដែលយើងបានដឹង កន្លងមកជាតឹកតាងស្រាប់...! ស្ថិតក្នុងវ័យ ជាង70ឆ្នាំ សាស្ត្រាចារ្យ សុិន សោម៉ាដឹកឆូ បានមានប្រសាសន៍ថា : គាត់ទើបនឹងបាន ធូរស្រាលពីជម្ងឺ ដែលអាច ក្រោកអង្គុយបាន គឺដោយសារមានការ ជួយឧបត្ថម្ភ ពីសប្បុរសជន ពីគ្រប់ទិសទី ចំណែកខាងក្រសួង ក៍បានមកសួរ សុខទុក្ខ រួមជាមួយអំណោយខ្លះផងដែរ...! ទាក់ទងនឹងល្ខោនខោល លោកស្រីសាស្ត្រាចារ្យបាន មានប្រសាសន៍ថា : ល្ខោនខោល ពិតជាមរតក ដ៍ថ្លៃថ្លារបស់ ដូនតាជំនាន់មុន បានបន្សល់ទុក សំរាប់កូនខ្មែរជំនាន់ក្រោយ ជារបស់ខ្មែរពិតៗ មិនបាន លួចរឺចម្លង ពីអ្នកណាទេ. យើងមាន អំណះអំណាង គ្រប់គ្រាន់.។ លោកស្រីបានបន្តរថា : ថ្មីៗនេះ មានគេមកទាក់ទង អោយលោកស្រី ទៅបង្រៀនក្បាច់ ល្ខោនខោល នៅប្រទេសថៃ តែមិនច្បាស់ថា តើជាការពិត រឺមិនពិតទេ ប៉ុន្តែលោកស្រី បានបញ្ជាក់ថា លោកមិនបានទទួលយក សំណើររបស់គេទេ...! អ្វីដែលយើងលើកមក និយាយនៅពេលនេះ គឺក្នុងន័យមួយ ជំរាបជូន ទៅរាជរដ្ឋាភិបាល ក៍ដូចជាក្រសួង មេត្តាជ្រាប នឹងមេត្តា យកចិត្តទុកដាក់ ដល់បញ្ហានេះ ហើយក៍សូមជួយ ទំនុកបំរ៉ុង ដល់ធនធានសិល្ប: ជាពិសេស សិល្ប:ករចាស់ៗ ដែលមាន វ័យចំណាស់ ដើម្បីមានឱកាស ផ្តល់នូវចំណេះដឹង ផ្នែកសិល្ប: ដល់មនុស្សជំនាន់ក្រោយ ដែលជាផ្នែកមួយ ជួយអោយ វិស័យសិល្ប: មានភាពរីកចំរើន រក្សាបានគង់វង្ស នូវវប្បធម៌សិល្ប: របស់ខ្មែរ...៕

Advertisement
© 2013 Mohachun News Network.Designed by Share4Khmer