ម៉ោង សូមស្វាគមន៍មកកាន់គេហទំព័រ បណ្ដាញព័ត៌មានមហាជន

Sunday, June 12, 2016

រថយន្តតួរីស ម្ចាស់ស្រវឹង បើកលឿន បុករុឺម៉កកង់បីពីក្រោយ រុញជិត50ម៉ែត្រ

by Thoeurn Khmer  |  in ព័ត៌មានថ្មីៗ at  Sunday, June 12, 2016

រថយន្តតួរីស ម្ចាស់ស្រវឹង បើកលឿន បុករុឺម៉កកង់បីពីក្រោយ រុញជិត50ម៉ែត្រ...! គ្រោះថ្នាក់ដ៍គួរអោយតក់ស្លុតមួយ បានកើតឡើង កាលពីរាត្រី ថ្ងៃទី12មិថុនា 2016 វេលាម៉ោង10.50នាទី ខាងកើតរង្វង់មូល ចោមចៅប្រហែល ជាង100ម៉ែត្រ ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ដែលបង្ករឡើង ដោយរថយន្តតួរីស ពណ៌ស្លែ ផ្លាកលេខកំពង់ចាម 2A.3723 បើកបរដោយ បុរសស្រវឹងម្នាក់ បានបុករុឺម៉កកង់បី ប្រភេទសង់កូរ៉េ អត់ផ្លាកលេខ ដែលមាន ដឹកមនុស្សប្រុសស្រី ចំនួន13នាក់ បណ្តាលអោយមាន មនុស្សស្លាប់01នាក់ និងរបួសធ្ងន់ស្រាល13នាក់ រួមទាំងអ្នក បើករថយន្ត01នាក់ផងដែរ..។ បើតាមអ្នកឃើញហេតុការណ៍ បានអោយដឹងថា : មុនពេលកើតហេតុ គេបានឃើញរុឺម៉កកង់បី ដឹកកម្មករ.កម្មការិនី មកពីដើរ កំសាន្តនៅកោះពេជ្រ ធ្វើដំណើរទៅផ្ទះ តាមផ្លូវសហព័ន្ធរុស្សី ក៍ស្រាប់តែមាន រថយន្តតួរីស បើកមកពីក្រោយ ក្នុងល្បឿន លឿនដូចរថយន្តប្រណាំង ហើយបានបុក រុឺម៉កកង់បី ចំពីក្រោយ រុញទៅមុខប្រហែល 50ម៉ែត្រទើបអស់ល្បឿន.

Advertisement
© 2013 Mohachun News Network.Designed by Share4Khmer