ម៉ោង សូមស្វាគមន៍មកកាន់គេហទំព័រ បណ្ដាញព័ត៌មានមហាជន

Tuesday, June 28, 2016

ស្រវឹងបើករថយន្ត ប៉ះគេហើយមិនព្រមឈប់ ត្រូវម្ចាស់រថយន្ត Prius ដេញគៀរខ្ទប់ជាមួយទ្រូងផ្លូវ

by Thoeurn Khmer  |  in ព័ត៌មានថ្មីៗ at  Tuesday, June 28, 2016

ស្រវឹងបើករថយន្ត ប៉ះគេហើយមិនព្រមឈប់ ត្រូវម្ចាស់រថយន្ត Prius ដេញគៀរខ្ទប់ជាមួយទ្រូងផ្លូវ...! បុរសវ័យចំណាស់ម្នាក់ ស្រវឹងស្រាបើករថយន្ត តួរីសផ្លាកលេខ កំពង់ស្ពឺ 2A.1552 ទៅប៉ះរថយន្តPrius ផ្លាកលេខ2AB.4149 នៅចំណុចស្តុបទេពផន ក្នុងសង្កាត់ដេប៉ូ3 ខណ្ឌទួលគោក កាលពីវេលាម៉ោង 11.50នាទីយប់ ថ្ងៃទី 27.6.2016 តែពុំបណ្តាលអោយមាន មនុស្សរងរបួសនោះទេ.។ តាមប្រភពអ្នកឃើញហេតុការណ៍ បានអោយដឹងថា : នៅមុនពេលកើតហេតុ គេបានឃើញរថយន្ត ទាំងពីរគ្រឿងបើកបរ លើផ្លូវ ម៉ៅសេទុង ទិសនៅស្របគ្នា ពីទិសខាងត្បូង ទៅទិសខាងជើង លុះមកដល់ចំណុចភ្លើងស្តុប រថយន្តតួរីស បានបុកប៉ះ រថយន្តPrius ផ្នែកខាងក្រោយ. ពេលនោះម្ចាស់រថយន្ត Prius បានស្រែកហៅអោយឈប់ ដើម្បីដោះស្រាយគ្នា ប៉ុន្តែអ្នកបើករថយន្តតួរីស មិនព្រមឈប់ ហើយបើករថយន្តទៅមុខ ក្នុងបំណងរត់គេច ក៍ត្រូវម្ចាស់រថយន្ត Prius បើកដេញតាម ហើយគៀរចូលខ្ទប់ ជាមួយទ្រូងផ្លូវ បណ្តាលអោយខូចខាត រថយន្តយ៉ាងដំណំ..។ ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និង សមត្ថកិច្ច ជំនាញចរាចរណ៍ បានមកដល់ ពិនិត្យរៀបចំ ស្ទូចយករថយន្ត ទាំងពីរគ្រឿង ទៅកាន់ការិយាល័យ ចរាចរណ៍ក្រុង. ប៉ុន្តែភាគី ខាងរថយន្តតួរីស សុំដោះស្រាយគ្នា ដើម្បីកុំអោយវែងឆ្ងាយ. ដោយពិនិត្យឃើញថា ពុំមានប៉ះពាល់ សម្បត្តិរដ្ឋធ្ងន់ធ្ងរ សមត្ថកិច្ច ក៍យល់ព្រមអោយចចារគ្នា ដោះស្រាយនៅនឹងកន្លែង. ដោយភាគីរថយន្តតួរីស ព្រមជួសជុលរថយន្ត Prius អោយបានស្អាតឡើងវិញ...៕

Advertisement
© 2013 Mohachun News Network.Designed by Share4Khmer