ម៉ោង សូមស្វាគមន៍មកកាន់គេហទំព័រ បណ្ដាញព័ត៌មានមហាជន

Friday, July 1, 2016

រថយន្ត Landcruiser បុកម៉ូតូTodayពីក្រោយ របួសធ្ងន់ 01នាក់ ស្រាល01នាក់

by Thoeurn Khmer  |  in ព័ត៌មានថ្មីៗ at  Friday, July 01, 2016

រថយន្ត Landcruiser បុកម៉ូតូTodayពីក្រោយ របួសធ្ងន់ 01នាក់ ស្រាល01នាក់..! នៅវេលាម៉ោង10.10នាទីយប់. ថ្ងៃទី01.07.2016. មានករណីគ្រោះថ្នាក់ ចរាចរណ៍មួយ រវាងរថយន្ត Landcruiser ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AD.2928. ជាមួយម៉ូតូ today ពណ៌ស ផ្លាកលេខ សៀមរាប 1Q.8983 បណ្តាលអោយ របួសស្ត្រី02នាក់ ក្នុងនោះ 01នាក់របួសធ្ងន់. 01នាក់របួសស្រាល. ដែលករណីនេះ កើតឡើងនៅផ្លូវជាតិលេខ6 មុខMekong Garden. ភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ.។ តាមប្រភពនៅកន្លែងកើតហេតុ បានអោយដឹងថា : មុនពេល កើតហេតុ គេបានឃើញស្រ្តី02នាក់ ជិះឆ្លងម៉ូតូឆ្លងផ្លូវ ពីមុខ Mekong Garden រួចបើកសំដៅ ចូលមកភ្នំពេញ ក៍ស្រាប់តែរថយន្ត Land cruiser មកបុកពីក្រោយ បណ្តាលអោយ បោកធ្លាក់មនុស្សមកលើថ្នល់ ចំណែករថយន្ត បានបើកអូសម៉ូតូ ទៅមុខប្រហែល 20ម៉ែត្រ ទើបឈប់ រួចហើយម្ចាស់រថយន្ត បានគេចខ្លួនបាត់..។ ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះទៅដល់ រួចហើយបានទូរស័ព្ទ ហៅរថយន្តសង្រ្គោះ យកអ្នករបួស ទៅកាន់ មន្ទីរពេទ្យកាលម៉ែត្រ ចំណែករថយន្តនិងម៉ូតូ ត្រូវយកទៅ ការិយាល័យ ប៉ូលីសចរាចរណ៍ ក្រុងភ្នំពេញ ដើម្បីដោះស្រាយ តាមច្បាប់..៕

Advertisement
© 2013 Mohachun News Network.Designed by Share4Khmer