ម៉ោង សូមស្វាគមន៍មកកាន់គេហទំព័រ បណ្ដាញព័ត៌មានមហាជន

Friday, August 12, 2016

លំបាកដល់ខាងមន្រ្តី រដ្ឋបាលជលផល មួយកំរិតទៀតហើយ

by Thoeurn Khmer  |  in ព័ត៌មានថ្មីៗ at  Friday, August 12, 2016

លំបាកដល់ខាងមន្រ្តី រដ្ឋបាលជលផល មួយកំរិតទៀតហើយ..! ប៉ុន្មានឆ្នាំចុងក្រោយនេះ នៅគ្រប់តំបន់បឹង ស្ទឹង ទន្លេ ផលត្រីមានការ ថយចុះជាលំដាប់ ដោយមានកត្តា គួបផ្សំមួយចំនួន ដូចជា : កត្តាធម្មជាតិ ទឹកតូច ការកាប់ទន្ទ្រាន ដីព្រៃលិចទឹក ដែលជាជំរកត្រី បទល្មើស នេសាទដោយប្រើ ឧបករណ៍ខុសច្បាប់ ។ល។.។ ប៉ុន្តែអ្វីដែលយើង បានសង្កេតឃើញ ហើយកើតមានស្ទើរ គ្រប់ទីកន្លែង រាល់បទល្មើសទាំងអស់ ហាក់កើនឡើង ជាបន្តរបន្ទាប់ ដែលក្រុម អ្នកប្រព្រឹត្តមាន ជនជាតិខ្មែរខ្លះ និង ជនអន្តោប្រវេសន៍ វៀតណាម ដែលសកម្មជាងគេ. ចំណែកមន្ត្រី រដ្ឋបាលជលផល ដែលជាផ្នែកជំនាញ ពុំសូវបង្ក្រាបបានសោះ បែរជាគេឃើញ កម្លាំងនគរបាលជាតិ កម្លាំងកងរាជអាវុធហត្ថ ធ្វើសកម្មភាពច្រើនជាងទៅវិញ.។ ឆ្នាំនេះទឹកហាក់តូច ហើយរដូវបិទនេសាទឆ្នាំនេះ គេឃើញបទល្មើស នេសាទ កើតមានច្រើនលើសឆ្នាំមុនៗ រីឯសកម្មភាពទប់ស្កាត់ នៅមាន កំរិត. យើងនៅចាំបានថា កាលពីមុនៗ ពុំទាន់មានការ អនុញ្ញាត្តិអោយ ចិញ្ចឹមត្រីឆ្តោរ ខាងមន្រ្តីជលផល ជួបផលលំបាក ក្នុងការទប់ស្កាត់ ពេកទៅហើយ. ឥឡូវមានការអនុញ្ញាត្តិ អោយចិញ្ចឹមត្រីឆ្តោរទៀត នោះខាង ជលផលនិងជួប ការលំបាកថែម មួយកំរិតទៀតហើយ.Sic.។ កូនត្រីក្នុងរូបនេះ បើសិនជាថែរក្សា ការពារ ទុកអោយវាធំធាត់ តើវាមាន ចំនួនច្រើនប៉ុណ្ណា. គ្រប់ផ្នែក គ្រប់ស្ថាប័ន និង មហាជន សូមរួមគ្នា ថែរក្សាការពារ នោះទើបគង់វង្សបាន.។ បើតាមមតិ មហាជន បាននិយាយថា បើពឹងលើមន្ត្រីជលផល មិនអាចជឿជាក់បានទេ ព្រោះមន្ត្រីជលផលភាគច្រើន គឺធ្វើការតែតាម ហាងកាហ្វេប៉ុណ្ណោះ.៕

Advertisement
© 2013 Mohachun News Network.Designed by Share4Khmer