ម៉ោង សូមស្វាគមន៍មកកាន់គេហទំព័រ បណ្ដាញព័ត៌មានមហាជន

Tuesday, September 6, 2016

មានករណីបោកគ្រាប់បែក នៅផ្លូវ163 សង្កាត់ បឹងកេងកង3

by Thoeurn Khmer  |  in ព័ត៌មានថ្មីៗ at  Tuesday, September 06, 2016

មុននេះម៉ោង7.40នាទី មានករណីបោកគ្រាប់បែក នៅផ្លូវ163 សង្កាត់ បឹងកេងកង3. ខណ្ឌចំការមន បណ្តាលអោយមាន អ្នករងរបួសចំនួន 03 នាក់. ពេលនេះសមត្ថកិច្ច កំពុងគ្រប់គ្រង និង ស្រាវជ្រាវនៅកន្លែង កើតហេតុ ដែលដឹកនាំដោយ លោកឧត្តមសេនីីយ៍ ជួន សុវណ្ណ ស្នងការ នគរបាលរាជធានី ភ្នំពេញ.។ 06.9.2016.. ( ព័ត៌មានបន្ថែម មកដល់ម៉ោង9.30នាទីនេះ សមត្ថកិច្ចមិនទាន់កំណត់បាន អត្តសញ្ញាណ ជនល្មើសនៅឡើយទេ. ព័ត៌មានដែលប្រមូល ពីប្រភពនៅកន្លែងកើតហេតុ បានអោយដឹងថា : គេបានឃើញ ជនសង្ស័យ ជិះម៉ូតូមួយគ្រឿង (មិនចាំប្រភេទ) មកបោះគ្រាប់បែក ដាក់រថយន្ត Lexus400h. ហើយគេចខ្លួនបាត់.។ នៅកន្លែងកើតហេតុ មានរថយន្ត 03គ្រឿង រងការខូចខាត. ហើយមានមនុស្ស រងរបួស03នាក់. ប្រុស02នាក់. ស្រី01នាក់ ក្នុងនោះមាន01នាក់ ជាជនជាតិឥណ្ឌា. ជនជាតិវៀតណាម01នាក់. ជនជាតិខ្មែរ01នាក់ ភេទស្រី.)..។

Advertisement
© 2013 Mohachun News Network.Designed by Share4Khmer