ម៉ោង សូមស្វាគមន៍មកកាន់គេហទំព័រ បណ្ដាញព័ត៌មានមហាជន

Sunday, September 4, 2016

គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យស្លាប់

by Thoeurn Khmer  |  in ព័ត៌មានថ្មីៗ at  Sunday, September 04, 2016

ស្រុកលើកដែក ៖០៥.០៩.២០១៦ ករណី៖ គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យស្លាប់ -កើតហេតុថ្ងៃទី០៥.០៩.២០១៦វេលាម៉ោង ០៤.៣០នាទីនៅចំណុចលើផ្លូវជាតិលេខ១ គីឡូម៉ែត្រលេខ ៥៦-៥៧ ក្នងភូមិកំពង់ពោធិ៍ ឃុំកពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ។ករណីនេះបណ្តាលឲ្យមានមនុស្សស្លាប់០១ នាក់ ប្រុសនិងរងរបួសធ្ងន់០១នាក់ ខូចខាត ម៉ូតូ០១គ្រឿង) **ជនរងគ្រោះ ១-ឈ្មោះមាន ជា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅភូមិជាងដែក ឃុំជាងដែក ស្រុកកំពង់ត្របែក ខេត្ត ព្រៃវែង អ្នកបើកបរម៉ូតូម៉ាកហុងដា C.125 ពណ៌ទឹកប៊ិចចាស់ សេរី២០០២ ពាក់ផ្លាកលេខកព្រៃវែង1D-5321រងរបួសធ្ងន់ ដឹកតាមរថយន្តសង្គ្រោះស្រុកលើកដែកទៅ មន្ទីរពេទ្យភ្នំពេញ។ ចំណែកម្នាក់ទៀតមិនស្គាល់អត្តសញ្ញាណ(ស្លាប់នៅកន្លែងកើត ហេតុ) **ភាគីបង្ក -រថយន្តម៉ាកHiNO ពណ៌ស ពាក់ផ្លាកលេខ ក្រុងព្រះសីហនុ 3A-1546 អ្នកបើកបររថ យន្តមិនស្គាល់អត្តសញ្ញាណ រត់គេចខ្លួន ។ ***សភាពរឿងហេតុ -នៅថ្ងៃខែឆ្នាំ និងវេលាកើតហេតុខាងលើ អ្នកបើកបររថយន្តបង្កបើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន លុះដល់ចំណុចកើតហេតុខាងលើ បានបុកម៉ូតូពីក្រោយ បណ្តាលឲ្យមានមនុស្សស្លាប់ និងរបួស។ -ករណីនេះកម្លាំងមន្ត្រីជំនាញ កំពុងបន្តការស្រាវជ្រាវរកក្រុមគ្រួសារនិងរង់ចាំប្រគល់សាកសពជូនក្រុមគ្រួសារ និងកសាងសំណុំរឿងបន្តចាត់ការតាមនីតិវិធី។ -រថយន្ត និងម៉ូតូត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករង់ចាំការដោះស្រាយ ។ ប្រភព: ស្នងការនគរបាលខេត្តកណ្តាល

Advertisement
© 2013 Mohachun News Network.Designed by Share4Khmer