ម៉ោង សូមស្វាគមន៍មកកាន់គេហទំព័រ បណ្ដាញព័ត៌មានមហាជន

Monday, September 12, 2016

អគ្គីភ័យឆេះផ្ទះនៅជិតវិទ្យាល័យជាស៊ីមសាមគ្គី

by Thoeurn Khmer  |  in ព័ត៌មានថ្មីៗ at  Monday, September 12, 2016

អគ្គីភ័យឆេះផ្ទះនៅជិតវិទ្យាល័យជាស៊ីមសាមគ្គី. ភ្នំពេញ: ម៉ោងប្រមាណ០៩:00ព្រឹក ថ្ងៃទី១៣.០៩.២០១៦ មានករណីអគ្គីភ័យឆេះផ្ទះមហាជននៅក្រោយវិទ្យាល័យជាស៊ីមសាមគ្គី ផ្លូវ២៧១​ ផ្ទះលេខ១៨ ភូមិ១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក. ក្រោយទទួលបានពត៌មានកងអន្តរាគមន៍ក៏ចេញប្រតិបត្តការ. ម៉ោង០៩:៤០នាទីអគ្គីភ័យបានរលត់ ជាលទ្ធផលដែលទទួលបានពីក្រុមប្រចាំបញ្ជាអគ្គស្នងការនគរបាលជាតិ ផ្ទះទំហំ២០គុណ២៥ ថ្មក្រោមឈើលើ ជាប្រភេទផ្ទះជួល ខូចខាតអស់១៥បន្ទប់ សម្ភារក្នុងផ្ទះមួយចំនួន តែមិនមានគ្រោះថ្នាក់ដល់មនុស្សសត្វឡើយ. ក្នុងករណីខាងលើមានការអន្តរាគមន៍ពីច្រើនអង្គភាព ដូចជា រថយន្តស្នងការក្រុង អាវុធហត្ថ រថយន្តឯកជន រថយន្តស្រាបៀរ...។ ចំណែកមូលហេតុវិញ តាមការសន្និដ្ខានជំហ៊ានដំបូងគឺបណ្តាលមកពីផ្ទុះចរន្តអគ្គសនី។

Advertisement
© 2013 Mohachun News Network.Designed by Share4Khmer