ម៉ោង សូមស្វាគមន៍មកកាន់គេហទំព័រ បណ្ដាញព័ត៌មានមហាជន

Monday, September 5, 2016

ជនទាល់ក្រសំរាលកូននៅមន្ទីរពេទ្យជ័យជំនះក្រុងតាខ្មៅ

by Thoeurn Khmer  |  in សកម្មភាពយើង at  Monday, September 05, 2016

ជនទាល់ក្រសំរាលកូននៅមន្ទីរពេទ្យជ័យជំនះក្រុងតាខ្មៅ. បងស្រីម៉ុម អាយុជាង២០ឆ្នាំ រស់នៅឃុំកោះអន្លង់ចិន ស្រុកស្អាង ខេត្តកណ្តាល ដោយស្វាមីធ្វើការសំណង់ មិនមានបងប្អូននិងសាច់ញាតិ. ដោយសារបងស្រីគ្រប់ខែឆ្លងទន្លេ ហើយជីវភាពទាល់ក្រ បានអ្នកជិតខាងក្បែរនោះបាននាំមកមន្ទីពេទ្យជ័យជំនះក្រុងតាខ្មៅ ដើម្បីសំរាលកូន. ដោយមិនមានលុយព្យាបាល ទើបគាត់សម្រេចចិត្តហៅមកកាន់វិទ្យុមហាជនដើម្បីសុំជំនួយ ភ្លាមៗនោះអ៊ុំប្រុសMN៤ ៦៨៦៨ បានស្តាប់លឺ ហើយជួយជាលុយបាន១០ម៉ឺនរៀល ដើម្បីជាចំណែកក្នុងការដោះស្រាយបញ្ហា. ជំនួយតិចឫច្រើនមិនសំខាន់ សំខាន់ជួយចំតម្រូវការ. រូបភាពក្រុមការងារវិទ្យុមហាជនជូនលុយបងស្រីម៉ុម។

Advertisement
© 2013 Mohachun News Network.Designed by Share4Khmer