ម៉ោង សូមស្វាគមន៍មកកាន់គេហទំព័រ បណ្ដាញព័ត៌មានមហាជន

Sunday, September 4, 2016

គ្រោះថ្នាក់ចរាចរណ៍ស្លាប់៣នាក់

by Thoeurn Khmer  |  in ព័ត៌មានថ្មីៗ at  Sunday, September 04, 2016

គ្រោះថ្នាក់ចរាចរណ៍ស្លាប់៣នាក់. នៅថ្ងៃទី០៤.០៩.២០១៦ ម៉ោងប្រហែល០៥:៣០ល្ងាច មានករណីគ្រោះថ្នាក់ចរាចរណ៍ បើករថយន្តឆ្លាមធ្លាក់ចូលទឹកប្រឡាយ នៅជិតមន្ទីសុខាភិបាល ខេត្តបន្ទាយមានជ័យ... ពត៌មានចុងក្រោយ: លោក​ សួន​ នីប៉ូ​ ប្រធានផ្នែកចរាចរណ៍ផ្លូវគោកបានអោយដឹងថា​ តាមសម្តីសាក្សីបានប្រាប់សមត្ថកិច្ចថារថយន្តឆ្លាមមួយគ្រឿងបានបើកបរពីជើងទៅត្បូង។​លុះបើកមកដល់ចំនុចកើតហេតុរថយន្តនេះបានឡើងជែងជាមួយរថយន្តមួយផ្សេងទៀតក្នុងស្ថានភាពគ្រោះថ្នាក់ហើយក៏រេចង្កូតធ្លាក់ផ្លូវចូលទៅក្នុងទឹក​លិចរថយន្តតែម្តង។​ក្រោមការជួយអន្តរាគមន៍ពីប្រជាពលរដ្ឋនិងសមត្ថកិច្ចអស់រយះពេលយ៉ាងយូរទើបទាញជនរងគ្រោះចេញបានចំនួនបីនាក់។​ជនរងគ្រោះត្រូវបានសមត្ថកិច្ចបញ្ជាក់ថាបានស្លាប់បាត់បង់ជីវិតទៅហើយគ្រាដែលរថយន្តលិចទៅក្នុងទឹកហើយអ្នកជួយសង្គ្រោះយូរពេក។​សាក្សីបានអោយដឹងទៀតថាជនរងគ្រោះទាំង ៣នាក់ជាគ្រូបង្រៀននៅសាលាបឋមសិក្សាឬស្សីក្រោកក្នុងស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យ។​ពេលនេះសពទាំង៣នាក់ត្រូវបានក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យរួចហើយរីឯរថយន្តសមត្ថកិច្ចកំពុងស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ខេត្ត។​ចំពោះករណីគ្រោះថ្នាក់ចរាចរនេះសមត្ថកិច្ចសន្និដ្ឋានថាគឺបណ្តាលមកពីបើកបរជែងក្នុងស្ថានភាពគ្រោះថ្នាក់ហើយមានជាតិស្រវឹង៕

Advertisement
© 2013 Mohachun News Network.Designed by Share4Khmer