ម៉ោង សូមស្វាគមន៍មកកាន់គេហទំព័រ បណ្ដាញព័ត៌មានមហាជន

Tuesday, September 27, 2016

បុរសអ្នករត់រុឺម៉កម្នាក់ ត្រូវរថយន្តមិនស្គាល់ម៉ាក បុកស្លាប់នៅនឹងកន្លែង មានវីដេអូ

by Thoeurn Khmer  |  in ព័ត៌មានថ្មីៗ at  Tuesday, September 27, 2016

បុរសអ្នករត់រុឺម៉កម្នាក់ ត្រូវរថយន្តមិនស្គាល់ម៉ាក បុកស្លាប់នៅនឹងកន្លែង..! ករណីនេះកើតឡើង កាលពីវេលាម៉ោង 12.40នាទីយប់ ឆ្លងចូលថ្ងៃទី 28 កញ្ញា 2016 នៅផ្លូវជាតិលេខ3 មុខការ៉ាស់សាំង L.H.R ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ.។ តាមអ្នកឃើញហេតុការណ៍ បានអោយដឹងថា បុរសម្ខាស់រុឺម៉ក បានឈប់ អែបខាងថ្នល់ហើយ ក៍ចុះមើលទឹករុឺម៉ក ក៍ស្រាប់តែមានរថយន្ត ធុនតូចមិនស្គាល់ម៉ាក បើកលឿនមកបុកគាត់ បុើងទៅផ្ទប់ជាមួយ រថយន្តកុងតេណឺ ស្លាប់ភ្លាមៗនៅនឹងកន្លែង. ក្រោយបង្ករហេតុរថយន្ត បានរត់គេចបាត់ស្រមោល.។ ក្រោយពេលពិនិត្យរួច ប៉ូលីសបានប្រគល់សព ជូនក្រុមគ្រួសារ យកទៅ ធ្វើបុណ្យនៅស្រុកកំណើត នៅឯខេត្តតាកែវ.៕

Advertisement
© 2013 Mohachun News Network.Designed by Share4Khmer