ម៉ោង សូមស្វាគមន៍មកកាន់គេហទំព័រ បណ្ដាញព័ត៌មានមហាជន

Tuesday, September 27, 2016

ម៉ូតូSmash. ព្រលះរថយន្តសុិនទ្រី ស្លាប់01នាក់ មានវីដេអូ

by Thoeurn Khmer  |  in ព័ត៌មានថ្មីៗ at  Tuesday, September 27, 2016

ម៉ូតូSmash. ព្រលះរថយន្តសុិនទ្រី ស្លាប់01នាក់..! ម៉ូតូSmash ពណ៌ខ្មៅ ផ្លាកលេខ 1AU.9187 បើកបរដោយបុរសម្នាក់ បានជិះទៅបុក រថយន្តសុិនទ្រី ដែលកំពុងឈប់ ប្រមូលសំរាម បណ្តាលអោយអ្នក ជិះម៉ូតូស្លាប់ភ្លាមៗ កាលពីវេលាម៉ោង 12.55នាទីយប់ ឆ្លងចូលថ្ងៃទី 28 កញ្ញា 2016 នៅភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ.។ បើតាមក្រុមកម្មករ សុិនទ្រីបានអោយដឹងថា : នៅវេលាម៉ោងពេលខាងលើ រថយន្តសុិនទ្រី បានឈប់ប្រមូលសំរាម នៅមុខស្ថានីិយ៍តេលា ពេលកំពុង ប្រមូលសំរាមដាក់រថយន្ត ស្រាប់តែលឺសូរផាំង ពេលកម្មករ នាំគ្នាផ្អើលមកមើល ស្រាប់តែឃើញម៉ូតូ 01គ្រឿង ដោយមានមនុស្សម្នាក់ បុកជាប់ខាងក្រោយរថយន្ត ហើយក៍នាំគ្នាជួយ អ្នកបើកម៉ូតូ ក្នុងបំណងយកទៅ ជួយសង្រ្គោះ ប៉ុន្តែអ្នកបើកបរម៉ូតូ ដកចង្ការមាន់ ទៅហើយ ក្រោយមកបានដាច់ខ្យល់ ស្លាប់នៅនឹងកន្លែង.។ ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅ ពិនិត្យវាស់វែង រួចហើយ បានប្រគល់សព ជូនគ្រួសារ យកទៅធ្វើបុណ្យ នៅស្រុកត្រាំកក់ ខេត្តតាកែវ. ចំណែករថយន្ត និងម៉ូតូ សមត្ថកិច្ចយកទៅ កាន់ការិយាល័យ ប៉ូលីសចរាចរណ៍ក្រុង ដើម្បីដោះស្រាយ តាមនិតិវិធី..៕


Advertisement
© 2013 Mohachun News Network.Designed by Share4Khmer