ម៉ោង សូមស្វាគមន៍មកកាន់គេហទំព័រ បណ្ដាញព័ត៌មានមហាជន

Monday, September 5, 2016

អគ្គភ័យឆេះរោងចក្រទឹកផ្លែឈើ Yeo's នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ

by Thoeurn Khmer  |  in ព័ត៌មានថ្មីៗ at  Monday, September 05, 2016

អគ្គភ័យឆេះរោងចក្រទឹកផ្លែឈើ Yeo's នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ. នៅថ្ងៃទី០៥.០៩.២០១៦ ម៉ោង១២:៣០នាទីថ្ងៃត្រង់ មានអគ្គភ័យឆេះរោងចក្រទឹកផ្លែឈើ Yeo's នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ សង្កាត់កាំបូល ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ ភ្លាមៗនោះមហាជននៅកន្លែងកើតហេតុ ឃើញដូច្នេះក៏ហៅមកកាន់វិទ្យុមហាជនអេហ្វអឹម៩៥.៣០ ដើម្បីទទួលបានការអន្តរាគមន៍ពីក្រុមប្រចាំបញ្ជារអគ្គស្នងការនគរបាលជាតិ. ក្រោយទទួលបានព៌តមានកងអន្តរាគមន៍ក៏ចេញដំណើរទៅកន្លែងអគ្គភ័យនោះ.ជាលទ្ធផលដែលទទួលបានពត៌មានត្រឡប់ពីក្រុមប្រចាំបញ្ជារអគ្គស្នងការនគរបាលជាតិ នៅម៉ោង០១:៤០នាទី អគ្គីភ័យបានរលត់ទាំងស្រុង. ប្រើរថយន្តពន្លត់អគ្គីភ័យអស់២៣គ្រឿង មកពីច្រើនអង្គភាពដូចជា សាលារាជធានីភ្នំពេញ ង៧០ ស្រាបៀរកម្ពុជា និងអង្គភាពផ្សេងៗទៀត. ចំណែកទំហំនៃការខូចខាត គឺមិនទាន់ដឹងនៅឡើយ. ចំពោះមូលហេតុវិញ បណ្តាលមកពីឆ្លងចរន្តអគ្គីសនី។

Advertisement
© 2013 Mohachun News Network.Designed by Share4Khmer