ម៉ោង សូមស្វាគមន៍មកកាន់គេហទំព័រ បណ្ដាញព័ត៌មានមហាជន

Monday, October 10, 2016

ស្រ្តីម្នាក់ស្រវឹង បើករថយន្ត Highlander បុកចិញ្ចើមផ្លូវ ក្រោមស្ពាន អាកាស ស្ទឹងមានជ័យ មានវីដេអូ

by Thoeurn Khmer  |  in ព័ត៌មានថ្មីៗ at  Monday, October 10, 2016

ស្រ្តីម្នាក់ស្រវឹង បើករថយន្ត Highlander បុកចិញ្ចើមផ្លូវ ក្រោមស្ពាន អាកាស ស្ទឹងមានជ័យ..! (ម៉ោង9.15នាទីយប់,ថ្ងៃទី10 តុលា 2016) តាមអ្នកឃើញហេតុការណ៍ បានអោយដឹងថា : គេបានឃើញរថយន្ត Highlandar ផ្លាកលេខភ្នំពេញ 2W.9604 បើកមកតាមផ្លូវ271 ឆ្លងស្ពានអាកាស ស្ទឹងមានជ័យ លុះមកដល់ផ្លូវបំបែក ទៅផ្សារស្ទឹងមានជ័យ រថយន្តបានបុក ចិញ្ចើមផ្លូវក្រោមស្ពាន បែកកង់មុខ ហើយរថយន្តជ្រុល ឡើងទៅស្របរបាំង ទៅមុខលែងរួច.។ ពេលសមត្ថកិច្ចមកដល់ ត្រួតពិនិត្យទើបដឹងថា ស្រ្តីអ្នកបើកបរ ស្រវឹង បាត់បង់ការគ្រប់គ្រងខ្លួនឯង ទើបបណ្តាលអោយ កើតមានរឿងនេះ តែសំណាងដែរ ដោយស្រ្តីអ្នកបើកបរ មិនមានរបួស ហើយក៍មិនបាន បង្ករគ្រោះ ដល់អ្នកដ៍ទៃដែរ. ដោយគ្រាន់តែខូច រថយន្តនិងសម្បត្តិរដ្ឋ ខ្លះៗប៉ុណ្ណោះ.។ ក្រោយពេលពិនិត្យរួច សមត្ថកិច្ចបានស្ទូចយករថយន្ត និងនាំខ្លួនអ្នក បើកបរ យកទៅការិយាល័យ ចរាចរណ៍ក្រុងភ្នំពេញ ដើម្បីអោយសងការ ខូចខាតសម្បត្តិរដ្ឋ និងពិន័យពីបទ បើកបរទាំងស្រវឹង.៕

Advertisement
© 2013 Mohachun News Network.Designed by Share4Khmer