ម៉ោង សូមស្វាគមន៍មកកាន់គេហទំព័រ បណ្ដាញព័ត៌មានមហាជន

Wednesday, October 19, 2016

Nissan FRONTIER បុករះអ្នកលក់បន្លែ ស្លាប់ម្នាក់នៅនឹងកន្លែង មានវីដេអូ

by Thoeurn Khmer  |  in ព័ត៌មានថ្មីៗ at  Wednesday, October 19, 2016

Nissan FRONTIER បុករះអ្នកលក់បន្លែ ស្លាប់ម្នាក់នៅនឹងកន្លែង...! បុរសម្ចាស់រថយន្ត Nissan FRONTIER ពណ៌ប្រផេះ ផ្លាកលេខ ភ្នំពេញ 2AF.9482 បើកបរទាំងអាការ:ស្រវឹង បានបុករះអ្នកលក់បន្លែ នៅចំណុចខាងកើត ផ្សារដើមគរ លើផ្លូវព្រះមុនីរ៉េត សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក បណ្តាលអោយស្រ្តីម្នាក់ ស្លាប់ភ្លាមៗនៅនឹងកន្លែង រួមទាំង បន្លែបង្ការជាច្រើន បានត្រូវខូចខាត. ដែលករណីនេះ កើតឡើងកាលពីវេលា ម៉ោង2.30នាទីយប់ ឆ្លងចូលថ្ងៃទី 20 តុលា 2016.។ មហាជនដែលនៅ កន្លែងកើតហេតុ បានអោយដឹងថា : ក្នុងវេលាខាងលើ ពេលដែលមហាជន ជាច្រើនកំពុង លក់បន្លែលើផ្លូវ ព្រះមុនីរ៉េត តាមទម្លាប់ធម្មតា ស្រាប់តែមានរថយន្ត Nissan Frontier 01គ្រឿង បើកមកពីទិសខាងត្បូង ទៅទិសខាងជើង លុះមកដល់កន្លែង កើតហេតុបានបុក ស្ត្រីម្នាក់ផ្ទប់ជាមួយ រឺុម៉កដឹកស្ពៃជ្រក់ បណ្តាល អោយស្លាប់នៅនឹងកន្លែង. ហើយបន្លែជាច្រើន ក៍ត្រូវខូចខាត.។ ភ្លាមនោះក្រុមអ្នកលក់បន្លែ បានព្រួតគ្នាវាយ ទៅលើអ្នកបើករថយន្ត តែត្រូវបានក្រុមសន្តិសុខ ជួយឃាត់ទាន់. បើមិនដូច្នោះទេ អាចនិងប៉ះពាល់ ដល់ជីវិតទៀតផង.។ ក្រោយពេលកើតហេតុ សមត្ថកិច្ចបាននាំខ្លួន អ្នកបើកបរយកទៅ ទុកនៅអធិការខណ្ឌទួលគោក ចំណែករថយន្តបង្ករ និង រុឺម៉កដឹកស្ពៃ យកទៅកាន់ ការិយាល័យចរាចរណ៍ក្រុង. រីឯ សពស្រ្តីរងគ្រោះ ត្រូវប្រគល់ជូន ក្រុមគ្រួសារ យកទៅធ្វើបុណ្យ នៅស្រុកកំណើត.៕

Advertisement
© 2013 Mohachun News Network.Designed by Share4Khmer