ម៉ោង សូមស្វាគមន៍មកកាន់គេហទំព័រ បណ្ដាញព័ត៌មានមហាជន

Wednesday, October 9, 2019

រដ្ឋមន្រ្តី វង សូត៖ កម្មវិធីសាងសង់ផ្ទះជូនជនពិការក្រីក្រ របស់មូលនិធិជនពិការ គឺបានជួយលើកកម្ពស់ ជីវភាព របស់ជនពិការក្រីក្

by Sornthoeurn  |  in ព័ត៌មានថ្មីៗ at  Wednesday, October 09, 2019

បាត់ដំបង៖ ថ្ងៃពុធ ១១កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ផ្ទះ១ខ្នងរបស់មូលនិធិជនពិការ(ម.ជ.ព.) ជូនលោក ភា បឿន ជាជនពិការក្រីក្រនៅខេត្តបាត់ដំបង។

   

 ថ្លែងក្នុងកម្មវិធីនេះ លោក ជួរ រតនៈ នាយកមូលនិធិជនពិការ បានឱ្យដឹងថា កម្មវិធីសាងសង់ផ្ទះនេះគឺបានប្រើប្រាស់ថវិកាមួយផ្នែកពីហិបប្រាក់វិភាគទានសប្បុរសធម៌ម.ជ.ព. ដោយអស់ថវិកាសរុបចំនួន១៤.២៨០.០០០រៀល ដោយឡែកថវិកាមួយផ្នែកទៀត កន្លងមកម.ជ.ព.បានប្រើប្រាស់លើការទិញអំណោយសប្បុរសធម៌សម្រាប់ផ្តល់ជូនដល់ជនពិការក្រីក្រចំនួន ៨៩១នាក់។ ក្នុងថ្ងៃនេះផងដែរ ម.ជ.ព.ក៏បានផ្តល់អំណោយសប្បុរសធម៌មួយចំនួនដល់លោក ភា បឿន រួមមាន ថវិកា២០ម៉ឺនរៀល អង្ករ២៥គីឡូក្រោម ត្រីខ០២យួរ ទឹកស៊ីវអ៊ីវ០១យួរ ទឹកត្រី០១យួរ អំបិល០២កញ្ចប់ មី០១កេស មុង០១ ភួយ០១ កន្ទេល០១ និងសម្លៀកបំពាក់ ១កញ្ចប់។ 

 
 ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ដល់បងប្អូនជនពិការ តាមរយៈការផ្តល់សេវាស្តារលទ្ធភាពពលកម្មដោយឥតគិតថ្លៃ ការផ្តល់របបគោលនយោបាយពិនិត្យថែទាំសុខភាព ការបណ្តុះបណ្តាលវិជ្ជាជីវៈ ការជម្រុញឱ្យទទួលបានការងារធ្វើ ការសម្របសម្រួលសមស្របសម្រាប់ជនពិការ និងការដាក់បញ្ចូលជនពិការទៅក្នុងសកម្មភាពសង្គម។ ឯកឧត្តមបន្តថា កត្តាសុខសន្តិភាព និងការអភិវឌ្ឍបានជម្រុញឱ្យជនពិការបានទទួលការគាំពារពីរាជរដ្ឋាភិបាល ដូចអ្វីដែលមាននៅទីនេះស្រាប់ គឺកម្មវិធីសាងសង់ផ្ទះជូនជនពិការក្រីក្ររបស់ម.ជ.ព.នេះ គឺបានជួយលើកកម្ពស់ដល់ជីវភាពរបស់ជនពិការក្រីក្រ ក្នុងការរស់នៅប្រកបដោយសុខុមាលភាព និងសេចក្តីថ្លៃថ្នូរ។
អត្ថបទដោយ៖ Kun Yuthona

Advertisement
© 2013 Mohachun News Network.Designed by Share4Khmer