Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

ការ​ព្យាបាល​ភ្នែក​ដោយ​កាំរស្មី​ឡាស៊ែ​មក​ដល់​កម្ពុជា​ហើយ!

ការ​ព្យាបាល​ភ្នែក​ដោយ​ប្រើ​រស្មី​ឡាស៊ែរ​បាន​មក​ដល់​ប្រទេស​កម្ពុជា​ហើយ តាម​រយៈ​មន្ទីរ​ពេទ្យ គង់ ពិសិដ្ឋ នៅ​ភ្នំពេញ​ រួម​សហការជាមួយមន្ទីរ​ពេទ...

ការ​ព្យាបាល​ភ្នែក​ដោយ​ប្រើ​រស្មី​ឡាស៊ែរ​បាន​មក​ដល់​ប្រទេស​កម្ពុជា​ហើយ តាម​រយៈ​មន្ទីរ​ពេទ្យ គង់ ពិសិដ្ឋ នៅ​ភ្នំពេញ​ រួម​សហការជាមួយមន្ទីរ​ពេទ្យ​ភ្នែក​វេជ្ជបណ្ឌិត អេហ្គាវ៉ល ដែល​ជា​មន្ទីរ​ពេទ្យ​ធំ​បំផុត​មាន​បំពាក់​ដោយ​បរិក្ខា​ពេទ្យ​ទំនើប និង​បច្ចេកវិទ្យា​ចុង​ក្រោយ​បំផុត។


 
លោក វេជ្ជបណ្ឌិត គង់ ពិសិដ្ឋ បាន​ឲ្យ​ដឹង​នៅ​ព្រឹក​នេះ​ថា ការ​ព្យាបាល​ភ្នែក​ដោយ​កាំ​រស្មី​ឡាស៊ែរ​នេះ គឺ​បង្ករ​លក្ខណៈ​ងាយ​ស្រួល​ដល់​ប្រជាពលរដ្ឋ​កំពុង​មាន​​បញ្ហា​ភ្នែក​ទាំង​អស់​នៅ​ប្រទេស​កម្ពុជា។ រួម​មាន​ការ​វះ​កាត់​ភ្នែក​ឡើង​បាយ​បែប​ទំនើប​មាន​ស្នាម​តូច និង​ប្រើ​កែវ​ភ្នែក​សិប្បនិមិត្ត​ជា​ដើម។ ការ​វះកាត់​ទឹក​ដក់​ក្នុង​ភ្នែក ការ​ថែ​ទាំ​ភ្នែក​កុមារ មហារីក​ភ្នែក ភ្នែក​ស្រលៀង​។


ក្រៅ​ពី​នេះ​ក៏​មាន​ការ​វះ​កាត់​កែ​កំហុស​សំណុំ​រូប​ភាព ការ​វះ​កាត់​កញ្ចក់​កែវ​ភ្នែក សម្រាប់​កញ្ចក់​ភ្នែក​រាង​សាជី និង​កំហុស​សំណុំ​រូប​ភាព​ផ្សេង​ទៀត។


វេជ្ជបណ្ឌិត​ខាង​លើ​បនា​បន្ត​ថា ក្រៅ​ពី​ព្យាបាល​អ្នក​ជំងឺ​ភ្នែក​នៅ​ប្រទេស​កម្ពុជា ខាង​មន្ទីរ​ពេទ្យ​ក៏​មាន​បំណង​ស្រូប​យក​អ្នក​មាន​បញ្ហា​ភ្នែក​មក​ពី​ប្រទេស​ជិត​ខាង​ផង​ដែរ ដែល​មាន​តម្លៃ​សមរម្យ និង​គុណភាព​ខ្ពស់​នៅ​កម្ពុជា។

គំនិត​ផ្ដួចផ្ដើម​របស់​សម្ព័ន្ធ​អាជីវកម្ម ដើម្បី​នាំ មក​នូវ​បច្ចេកវិទ្យា​ចុង​ក្រោយ​បំផុត​ផ្នែក​ចក្ខុរោគ ត្រូវ​បាន​បង្ហា្ញ​តាម​រយៈ​បច្ចេកវិទ្យា​វះ​កាត់​បែប​ឡាស៊ែរ​ថ្មី​តាម​តម្រូវ​ការ​អតិថិជន សម្រាប់​ការ​ប្ដូរ​កញ្ចក់​ភ្នែក​ដំបូង​បង្អស់​នៅ​ប្រទេស​កម្ពុជា។


អត្ថប្រយោជន៍​នៃ​ការ​ព្យាបាល​ដោយ​កាំ​រស្មី​ឡាស៊ែរ៖
- ភាព​ច្បាស់លាស់​នៅ​ក្នុង​ដំនើរ​ការ​ព្យាបាល
- ការ​រំពឹង​ទុក​ថា ភ្នែក​នឹង​អាច​មើល​ឃើញ ក្រោយ​ពេល​ដំណើរ​ការ​ព្យាបាល
- ការ​ព្យាបាល​ប្រកប​ដោយ​សុវត្ថភាព និង​ពេញ​ចិត្ត​។

ព័ត៌មាន​បន្ថែម​សូម​ទាក់ទង វេជ្ជបណ្ដិត គង់ ពិសិដ្ឋ ០១២ ៨២១ ៩៨៥










Sponsor