Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

អត្ថប្រយោជន៍ទាំងប្រាំយ៉ាងរបស់ផ្លែរដូង

ដូងគឺជារុក្ខជាតិម៉្យាងដែលមានជាច្រើននៅតំបន់អាស៊ីហើយវាក៏មានអត្ថប្រយោជន៍ជាច្រើន។  ខាង​ក្រោម​នេះ គឺ​ជា​អត្ថប្រយោជន៍​ជា​ច្រើន​នៃ​ការ​ពិសា​ទឹកដូង...

ដូងគឺជារុក្ខជាតិម៉្យាងដែលមានជាច្រើននៅតំបន់អាស៊ីហើយវាក៏មានអត្ថប្រយោជន៍ជាច្រើន។ 
ខាង​ក្រោម​នេះ គឺ​ជា​អត្ថប្រយោជន៍​ជា​ច្រើន​នៃ​ការ​ពិសា​ទឹកដូង៖

 ​១) ពង្រឹង​ប្រព័ន្ធ​ការពារ ទឹកដូង​សំបូរ​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម​ និង វីតាមីន​ជា​ច្រើន ដូចជា វីតាមីន B1 វីតាមីន B2 វីតាមីន B3 និង សារធាតុ​ជា​ច្រើន​ទៀត ដែល​ផ្តល់​ផល​ល្អ​ក្នុង​ការ​ពង្រឹង​ប្រព័ន្ធ​ការពារ​របស់​អ្នក​ឲ្យ​កាន់តែ​រឹងមាំ​ជាង​មុន។ ការ​​ពិសា​ទឹកដូង​ច្រើន មានន័យថា អ្នកមាន​ប្រព័ន្ធ​ការពារ​រឹងមាំ ដែល​អាច​ប្រឆាំង​នឹង​ជម្ងឺ​ផ្សេងៗ​ ជាពិសេស​នោះ ជម្ងឺ​គ្រុនក្តៅ។

 ២) ជួយ​បង្កើន​ជាតិ​ទឹក​ក្នុង​សារពាង្គកាយ​ សរីរាង្គ​របស់​មនុស្ស​ម្នាក់ៗ ពិតជា​ត្រូវ​ការ​ជាតិទឹក​​យ៉ាង​ខ្លាំង​ព្រោះ បើ​គ្មាន​ជាតិ​ទឹក​គ្រប់គ្រាន់​ទេ​​រាង​កាយ​របស់​អ្នក​នឹង​ប្រឈម​​បញ្ហា​ជា​ច្រើន ជាពិសេស​អ្នក​ដែល​ធ្វើការ​បញ្ចេញ​កម្លាំង​ច្រើន ឬ អ្នក​ចូលចិត្ត​លែង​កីឡា​​។ ការ​​ពិសា​​​ទឹកដូង​ជួយ​រក្សា​ជាតិ​ទឹក​ក្នុង​ខ្លួន​របស់​អ្នក​ឲ្យ​មាន​តុល្យភាព​ល្អ បន្ទាប់ពី​បញ្ចេញ​កម្លាំង​អស់​ច្រើន​។​ ចំពោះ​អ្នក​លេង​កីឡា​វិញ​តែងតែ​ចូលចិត្ត​ ពិសា​​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ផ្សេងៗ​ដើម្បី​ ឲ្យ​រក្សា​ថាមពល​។ ប៉ុន្តែ​បើ​និយាយ​អំពី​ទឹកដូង​វិញ​ មាន​លក្ខណៈ​ប្រសើរ​ជាង​ភេសជ្ជៈ​ទាំងអស់​នោះ​ទៅ​ទៀត ព្រោះ​វា​ជា​របស់​ធម្មតា​ជាតិ​ ដែល​គ្មាន​សារធាតុ​គីមី​ផ្សេងៗ​ដែល​ប៉ះពាល់​ដល់​សុខភាព​។ ​​

 ៣) ជួយ​ពង្រឹង​តួនាទី​របស់​តម្រងនោម ទឹកដូង​មាន​សារធាតុ​រ៉ែ​ ប៉ូតាស្យូម និង ​ម៉ាញេស្យូម ដែល​ជួយ​ដល់​មនុស្ស​ទាំងឡាយ​ណា​ដែល​មាន​បញ្ហា​តម្រង​នោម។ ម្យ៉ាងវិញទៀត ទឹកដូង​នេះ​ជួយ​សម្រួល​ដល់​ការ​បង្ហួរនោម​បាន​ល្អ។ ដូច្នេះហើយ អ្នក​ដែល​មាន​បញ្ហា​នេះ សូម​ព្យាយាម​​ពិសា​​​​ទឹកដូង​ឲ្យ​បាន​ច្រើន ហើយ​បើ​ទោះ​បី​ជា មិន​ទាន់​មាន​បញ្ហា​តម្រង់​នោម​ទេ វា​ក៏​អាច​ជួយ​បង្ការ​នូវ​បញ្ហា​នេះ​ផង​ដែរ។

 ៤) ជួយ​ឲ្យ​ស្បែក​ស្អាត ចំពោះ​អ្នក​មាន​ម​បញ្ហា​ស្បែក​មិន​សូវ​ស្អាត​នោះ ការ​​ពិសា​​​ទឹកដូង​ជា​ប្រចាំ​អាច​ជា​ដំណោះ​ស្រាយ​យ៉ាង​ល្អ​បំផុត។ មាន​ផលិតផល​ថែរក្សា​ស្បែក​ជាច្រើន​ដែល​ចំរាញ់​ចេញ​ពី​ផ្លែ​ដូង ឬ ទឹកដូង​​ ដូច្នេះ​ហើយ អ្នក​គួរ​​ពិសា​ទឹកដូង​ឲ្យ​បាន​ច្រើន ជាជាង​ការ​ប្រើប្រាស់​ផលិតផល​ថែរក្សា​
ស្បែក​ទាំង​នោះ​ដែល​ពេល​ខ្លះ​អាច​ប៉ះពាល់​ដល់​សុខភាព​របស់​អ្នក​ផង​ដែរ។

៥) ជួយ​កាត់​បន្ថយ​បញ្ហា​សម្ពាធ​ឈាម បើ​តាម​ការស្រាវជ្រាវ​មួយ​ចំនួន​បង្ហាញ​ថា ការ​​ពិសា​ទឹកដូង​ជា​ប្រចាំ​នោះ វា​ជួយ​កាត់បន្ថយ​បញ្ហា​សម្ពាធ​ឈាម​បាន​យ៉ាង​ល្អ។ ដូចដែល​បាន​ដឹង​ហើយ​ថា បញ្ហា​សម្ពាធ​ឈាម គឺជា​រឿង​ដែល​មិន​គួរ​មើលស្រាល​នោះ​ទេ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត​បាន។ ដូច្នេះហើយ ការ​​ពិសា​​​​ទឹកដូង​នឹង​ជួយ​កាត់បន្ថយ​គ្រោះថ្នាក់​ ដោយសារ​តែ​បញ្ហា​នេះ​បាន៕ ប្រភពពី៖ BNEWS
Sponsor