Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

រថយន្តមេប៉េអឹមខណ្ឌជ្រោយចង្វារបើកបុកសួនច្បារខូចខាតមួយកំណាត់មុខ

រាជធានីភ្នំពេញ៖ម៉ោង១១.៣០នាទីនៅរង្វង់មូលស្ពានជ្រោយចង្វារត្រើយខាងកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ មួយដោយរថយន្តកាមរីបាឡែនមួយគ្រឿងបានបុកខឿនសួនច...


រាជធានីភ្នំពេញ៖ម៉ោង១១.៣០នាទីនៅរង្វង់មូលស្ពានជ្រោយចង្វារត្រើយខាងកើតមានករណីគ្រោះថ្នាក់ចរាចរណ៍
មួយដោយរថយន្តកាមរីបាឡែនមួយគ្រឿងបានបុកខឿនសួនច្បារហើយមិនទាន់អស់ខ្យល់បន្តរឆ្លងថ្នល់មកបុក
រង្វង់មូលទើបព្រមឈប់.។ តាមម្ចាស់ រថយន្តគាត់ បានប្រាប់ថាការគ្រោះថ្នាក់ នេះដោយសារគាត់គេច  ពីម៉ូតូមួយគ្រឿង   ដែលដួលនៅខាងមុខ តែពេលនិយាយ គាត់ធំក្លិនជាតិស្រវឹង.។ អ្វីគួរកត់សំគាល់នោះគឺមានរថយន្តមួយគ្រឿង មកឈប់អែប  ជាប់រថយន្ត បង្ករពេលសួរនាំទើបដឹងថា    ជារថយន្តមេប៉េអឹមខណ្ឌជ្រោយចង្វារហើយមានមនុស្សមួយក្រុមបានហាមយើងមិនឲ្យថតយករូបភាពទៀត
ផង.ក្នុងពេលនោះដែរក៍មានមនុស្សមួយក្រុមទៀតបានទូរស័ព្ទខ្វាត់ខ្វែងរកអន្តរាគមរួមទាំងមេប៉េអឹមខណ្ឌផង
ដែរ.មានខ្លះក៍បាននិយាយពាក្យ សំដីអសុរសមកលើ ប៉ូលីស  ជំនាញចរាចរណ៍  រហូតស្ទើរក្លាយជាជម្លោះ    គេឃើញថា វប្បធម៌អន្តរាគម នៅតែកើតមាន ហើយដោយសារតែការ ប្រកាន់បក្សពួក អាងខ្សែរ ទើបការជេរប្រមាថមន្ត្រីជំនាញ នៅតែកើតមាន.។ 
ចុងបញ្ចប់នៃការចំរ៉ូងចំរ៉ាស់គ្នា រវាងប៉េអឹមនិងប៉ូលីស រថយន្តបង្ករត្រូវបានស្ទូចយក ទៅការិយាល័យចរាចរណ៍ ជើងគោករាជធានីភ្នំពេញ ដើម្បីធ្វើការដោះស្រាយ។




Sponsor