Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

យុវជនម្នាក់តូចចិត្តនឹងម្តាយមិនរកប្រពន្ឋឲ្យ ធ្វើអត្តឃាតចងករសំលាប់ខ្លួន

កាលពីយប់មិញវេលាម៉ោងប្រហែល២២.០០នាទីថ្ងៃទី១៦.០៥.២០១៥ នៅចំណុចទួលអាម៉ាត់ភូមិរំលេច ឃុំទួលព្រេជ ស្រុកអង្គស្នួលខេត្តកណ្តាល ។យុវជនឈ្មោះប៉េង មោក ភេទប...

កាលពីយប់មិញវេលាម៉ោងប្រហែល២២.០០នាទីថ្ងៃទី១៦.០៥.២០១៥ នៅចំណុចទួលអាម៉ាត់ភូមិរំលេច ឃុំទួលព្រេជ ស្រុកអង្គស្នួលខេត្តកណ្តាល ។យុវជនឈ្មោះប៉េង មោក ភេទប្រុស អាយុ២៥ឆ្នាំទីលំនៅ ភូមិរំលេច ឃុំទួលព្រេជ ស្រុកអង្គស្នួល មុខរបរ កម្មកររោងចក្រ បានយកក្រម៉ាចងករនឹងដើមស្វាយសំលាប់ខ្លួនតាមប្រភពសមត្ថកិច្ចបានឲ្យដឹងថា៖នៅមុនពេលកើតហេតុរយះពេលប្រហែល៣ថ្ងៃ ជនរងគ្រោះបាននិយាយប្រាប់ម្តាយថាបើមិនរកប្រពន្ធឲ្យ នឹងចងក សម្លាប់ខ្លួន ម្តាយនឹកស្មានថាកូននិយាយលេងមិនបានចាប់អារម្មណ៍ ។ ក្រោយមកជនរងគ្រោះបានធ្វើអត្តឃាត ដោយចងក ពិតដូចដែលធ្លាប់បាននិយាយ ។ ករណីនេះ សមត្ដកិច្ចជំនាញបានធ្វើការពិនិត្យកោសល្យវិច័យ ជនរងគ្រោះពិតជាស្លាប់ ដោយសារ ការធ្វើអត្តឃាត ចងកនិងបានប្រគល់សពជូន ក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ។
Sponsor