Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

ត្រលប់មកពីតថ្លៃនារីផ្លូវភេទម៉ូតូបុកមួយទំហឹង

រាជធានីភ្នំពេញ៖ វេលាម៉ោង១២.៤០នាទី នៅលើផ្លូវព្រះសុីសុវត្ថិ មុខក្រុមហ៊ុនកាំមីនតេល មានគ្រោះថ្នាក់ ចរាចរណ៍មួយ បានកើតឡើង រវាងម៉ូតូរុឺម៉កកង់បី ជា...

រាជធានីភ្នំពេញ៖ វេលាម៉ោង១២.៤០នាទី នៅលើផ្លូវព្រះសុីសុវត្ថិ មុខក្រុមហ៊ុនកាំមីនតេល មានគ្រោះថ្នាក់ ចរាចរណ៍មួយ បានកើតឡើង រវាងម៉ូតូរុឺម៉កកង់បី ជាមួយម៉ូតូស៊ុយស៊ូគីឡេត បណ្តាលឲ្យបុរសម្នាក់ បាត់បង់ជីវិត និងបុរសម្នាក់ទៀតរងរបួសធ្ងន់.។ តាមអ្នកឃើញហេតុការណ៍ បានឲ្យដឹងថា គេឃើញម៉ូតូរុឺម៉កកង់បី បើកមកពីទិសខាងត្បូង មកទិសខាងជើង ហើយបានឈប់សួរថ្លៃ នារីរកសុីផ្លូវភេទ ពីមួយទៅមួយ ជាច្រើនកន្លែង តែមិនដឹងជាហេតុយ៉ាងណាទេ អ្នកបើករឺុម៉ក ក៍បត់ត្រឡប់ក្រោយ គ្មានមើលអ្វីទាំងអស់ គាប់ជួនម៉ូតូស៊ុយស៊ូគីឡេត បើកមកពីទិសខាងត្បូង ក្នុងល្បឿន ក៍បានបុកជាមួយរុឺម៉កកង់បីពេញទំហឹង លាន់ដូចផ្ទុះគ្រាប់បែក បណ្តាលឲ្យបុរសម្នាក់ស្លាប់ ភ្លាមៗ ចំណែកបុរសដែលជិះខាងក្រោយ រងរបួសធ្ងន់ រីឯម្ចាស់ម៉ូតូកង់បី រត់គេចខ្លួនបាត់ស្រមោល..។ រឺុម៉កម៉ូតូកង់បី ម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ផ្លាកលេខ កណ្តាល ១H.៣៧៨៣ ឯម៉ូតូស៊ុយស៊ូគីឡេត ពណ៌ខ្មៅលាយសរ ពាក់ផ្លាកលេខ ភ្នំពេញ ១CT.៤៦៥៩.. ក្រោយពេលមន្រ្តីប៉ូលីសចរាចរណ៌ ធ្វើការវាស់វែង កត់កំណត់ហេតុរួច ម៉ូតូរុឺម៉កកង់បី និងម៉ូតូស៊ុយស៊ូគី ត្រូវបានប៉ូលីសយកទៅ ការិយាល័យ ចរាចរណ៍ផ្លូវគោក ក្រុងភ្នំពេញ រីឯសពអ្នកស្លាប់ បានប្រគល់ជូនគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី នៅវត្តទឺកថ្លា...៕
Sponsor