Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

ហាយលែនដ័រ ព្រលះរបាំងចែកទ្រូងផ្លូវបាក់ខ្ទេច

រាជធានីភ្នំពេញ៖ ហាយលែនដ័រ ព្រលះរបាំងចែកទ្រូងផ្លូវ..: វេលាម៉ោង១.៤៥នាទី របាំងចែកទ្រូងផ្លូវជាច្រើនផ្ទាំង នៅមុខផ្សារ សិនជូរីផ្លាហ្សា បានត្រូវរថយ...

រាជធានីភ្នំពេញ៖ ហាយលែនដ័រ ព្រលះរបាំងចែកទ្រូងផ្លូវ..: វេលាម៉ោង១.៤៥នាទី របាំងចែកទ្រូងផ្លូវជាច្រើនផ្ទាំង នៅមុខផ្សារ សិនជូរីផ្លាហ្សា បានត្រូវរថយន្ត ហាយលែនដ័រ ពណ៌មាស ពាក់ផ្លាកលេខ ភ្នំពេញ ២T.២៣៣៣ ដែលម្ចាស់វា ផ្ទុកទៅដោយជាតិស្រវឹង ព្រលះមួយឆ្ងាញ់ដៃ.។ តាមអ្នកឃើញហរតុការណ៍ បានឲ្យដឹងថា ក្នុងវេលាកើតហេតុខាងលើ គេបានឃើញរថយន្ត ហាយលែនដ័រនេះ បើកបរតាមបណ្តោយផ្លូវ សហព័ន្ធរុស្សី ទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿុំន លុះមកដល់ចំណុចកើតហេតុ បានរេចង្កូតចូលមក ខាងឆ្វេងដៃ ទៅបុករះរបាំងចែកទ្រូងផ្លូវ បាក់អស់ជាច្រើនផ្ទាំង ចំណែកអ្នកបើកបរ ពុំមានរងរបួសអ្វីឡើយ.. ក្រោយពេលកើតហេតុ ប៉ូលីសចរាចរណ៍ផ្លូវគោក បាននាំយកម្ចាស់ និងរថយន្តបង្ករ ទៅការិយាល័យ ចរាចរណ៍ផ្លូវគោក រាជធាន៏ភ្នំពេញ ដើម្បីពិន័យ ព្រមទាំងសងការខូចខាត ទ្រព្យសម្បត្តិសាធារណ:របស់រដ្ឋ..៕
Sponsor