Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

កាមរីបុករនាំងចែកទ្រូងផ្លូវនៅស្ពានស្ទឹងមានជ័យលាន់សូរផូង

សំណាងដ៍កម្រ ចំពោះគ្រោះថ្នាក់មួយនេះ.។ នៅវេលាម៉ោង១១.៥៥យប់ មានគ្រោះថ្នាក់ ចរាចរណ៍មួយ បានកើតឡើងនៅគល់ស្ពានអាកាស ស្ទឹងមានជ័យ ផ្លូវ២៧១ សង្កាត់ទំនប់...

សំណាងដ៍កម្រ ចំពោះគ្រោះថ្នាក់មួយនេះ.។ នៅវេលាម៉ោង១១.៥៥យប់ មានគ្រោះថ្នាក់ ចរាចរណ៍មួយ បានកើតឡើងនៅគល់ស្ពានអាកាស ស្ទឹងមានជ័យ ផ្លូវ២៧១ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ក្រុងភ្នំពេញ បណ្តាលឲ្យរថយន្ត កាមរី ចង្កូតស្តាំ ពណ៌សរ សេរីឆ្នាំ១៩៨៨ ពាក់ផ្លាកលេខ ខ.២១២២ ភ.ព២ ខ្ទេចស្ទើរទាំងស្រុង ប៉ុន្តែអ្នកបើកបរ រងរបួសបន្តិចបន្តួចប៉ុណ្ណោះ.។ តាមសាក្សីដែលបានឃើញ ហេតុការណ៌ បានឲ្យដឹងថា : គេបានឃើញរថយន្ត មួយគ្រឿងនេះ បើកបរលើ មហាវិថីខេមរភូមិន្ទ(ផ្លូវ២៧១) ទិសដៅពីត្បូងទៅជើង ក្នុងកំរិតល្បឿនយ៉ាងលឿន លុះមកដល់ជិតឡើងស្ពាន ក៍បុកជាមួយរបាំងថ្មចែកផ្លូវ ក្បាលស្ពាន បណ្តាលឲ្យរថយន្ត ក្រឡាប់៤,៥ត្រឡប់ ធ្វើឲ្យរថយន្តកំពិតខ្ទេចស្ទើរ មើលមិនយល់ ចំណែកអ្នកបើកបរ ត្រូវបានប្រជាពលរដ្ឋ ជួយគាស់យកចេញ ពីក្នុងរថយន្ត ប៉ុន្តែគាត់របួសតិចតួចប៉ុណ្ណោះ. តាមការសន្និដ្ឋាន អ្នកបើកបរមានជាតិស្រវឹងក្នុងខ្លួន. ក្រោយពេលកើតហេតុ ប៉ូលីសចរាចរណ៌ បានមកធ្វើការវាស់វែង បញ្ជូនអ្នកបើកបរ និងរថយន្តបង្ករ ទៅការិយាល័យចរាចរណ៌ផ្លូវគោក ក្រុងភ្នំពេញ ដើម្បីដោះស្រាយតាមផ្លូវច្បាប់..៕
Sponsor