Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

ឆេះផ្ទះឃ្លាំង ស្តុកឥវ៉ាន់មួយកន្លែង នៅខាងត្បូងជាប់របងវត្តស្រះចក

នៅវេលាម៉ោង7.15នាទី មានអគ្គីភ័យមួយ បានឆាបឆេះផ្ទះឃ្លាំង ស្តុកឥវ៉ាន់មួយកន្លែង នៅខាងត្បូងជាប់របងវត្តស្រះចក សង្កាត់ស្រះចក ខណ្ឌដូនពេញ.។ សាក្សីនៅកន...

នៅវេលាម៉ោង7.15នាទី មានអគ្គីភ័យមួយ បានឆាបឆេះផ្ទះឃ្លាំង ស្តុកឥវ៉ាន់មួយកន្លែង នៅខាងត្បូងជាប់របងវត្តស្រះចក សង្កាត់ស្រះចក ខណ្ឌដូនពេញ.។ សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា. គេបានឃើញផ្សែងនិងអណ្តាតភ្លើង ឆាបឆេះយ៉ាងសន្ធោសន្ធៅ ចេញពីផ្ទះឃ្លាំងស្តុកឥវ៉ាន់ បណ្តាលឲ្យមានការភ្ញាក់ផ្អើល ប្រមាណ15នាទីក្រោយមក កងរថយន្ទពន្លត់អគ្គីភ័យ បានមកដល់ ហើយបានអន្តរាគមន៍បាញ់ពន្លត់ ដោយជោគជ័យ ពុំមានការឆ្លងទៅលំនៅដ្ឋានជិតៗ នោះឡើយ.។ ក្នុងកិច្ចប្រតិបត្តិការនេះ បានប្រើពេលអស់ជាងមួយម៉ោង មានការចូលរួម ពីនគរបាលមូលដ្ឋាន. កងរាជអាវុធហត្ថ. កងអន្តរាគមន៍ពន្លត់ អគ្គីភ័យនគរបាលរាជធានីភ្នំពេញ ជាច្រើនគ្រឿង ហើយក៍មានវត្តមានលោក គួច ចំរើន អភិបាលខណ្ឌដូនពេញ នៅកន្លែងកើតហេតុនោះដែរ.។ ក្នុងប្រតិបតិ្តការនេះ ប្រើរថយន្តពន្លត់អគ្គីភ័យចំនួន15គ្រឿង..៕
Sponsor